CamNews

ម៉ូតូ 

Vespa បង្ហាញខ្លួន នៅកម្ពុជា ជាថ្មីម្តងទៀត

បច្ចុប្បន្ននេះ Vespa ត្រូវបានគេឃើញ បង្ហាញខ្លួន នៅកម្ពុជា ជាថ្មីម្តងទៀត ក្រោយពីជង
៤ទស្សវត្សរ៍ ដែលគេពុំដែលបានឃើញ វត្តមានម៉ូតូ Vespa នៅ កម្ពុជា។


Vespa LX 125e
ក្នុងពិធីតាំងពិព័រណ៍ បង្ហាញម៉ូតូ Vespa នៅផ្សារស៊ីធីម៉ល កាលពីថ្ងៃប៉ុន្មានខែមុន លោក
លីម ជីហ៊ុយ នាយកក្រុមហ៊ុន Neshurago Cambodia co.,ltd ដែលជាក្រុមហ៊ុននាំចូលម៉ូតូ
Vespa នៅកម្ពុជា បានឱ្យដឹងថា បន្ទាប់ពីឆ្នាំ១៩៧០មក អំឡុងពេលដែល​ប្រទេស​កម្ពុជា​
កំពុងជួបសង្រ្គាមផ្ទៃក្នុង ម៉ូតូ Vespa ពុំមានអ្នកណាហ៊ាននាំចូលមកប្រទេសកម្ពុជាទេ ។
ដោយមើលឃើញថា Vespa នៅតែទទួលការពេញនិយមខ្លាំង ពីប្រទេសនានាក្នុងទ្វីបអឺរុប
រហូតមកដល់ពេលបច្ចុប្បន្ននេះ ទើបលោកសម្រេចនាំយកវា មកបង្ហាញ នៅកម្ពុជាសាជាថ្មី
ម្តងទៀត ដើម្បីឱ្យប្រជាជនកម្ពុជាបានស្គាល់ ពីគុណភាព និងរូបរាងរបស់ម៉ូតូនេះ។

Vespa S 125ie
បច្ចុប្បន្ន ម៉ូតូ Vespa ផលិតចេញនូវរូបរាងថ្មី យ៉ាងល្អប្រណិត ក្នុងនោះមាន៣ប្រភេទ គឺ
Vespa LX 125ie,Vespa S-125ie និងLibery-125 ម៉ូតូទាំងនេះ មានគុណភាពខ្ពស់ និងមាន
លក្ខណៈពិសេសដូចជា​សោរបំពាក់​ ដោយប្រព័ន្ធការពារ សុវត្ថិភាព Chip ដែលមាន លេខ
កូដ សម្រាប់បញ្ជារទៅ បញ្ឆេះម៉ាស៊ីន ដែលក្រៅពីកូនសោររបស់វា មិនមាន កូនសោរណា
អាច បញ្ជាបញ្ឆេះបានទេ រីឯតួរ​ទាំងមូល​ ធ្វើអំពើដែកថែប និង កង់របស់វាជាប្រភេទកង់
តាន់​ ព្រមទាំងមានលក្ខណៈ​ពិសេស​ផ្សេងៗមួយ​ចំនួនទៀត ។

Libery-125

ម៉ូតូ Vespa ជាម៉ូតូមួយប្រភេទ ដែលផលិតនៅប្រទេសអ៊ីតាលី និងមានរោងចក្រដំឡើង
នៅប្រទេសវៀតណាម ដែលម៉ាស៊ីនរបស់វាមានលក្ខណៈ ស្តង់ដារអន្តរជាតិ EURO-3 ។
ចំពោះតម្លៃ ម៉ូតូប្រភេទនេះ គឺទៅតាមកម្លាំងរបស់វា ដូចជា Vespa កម្លាំង125 តម្លៃជាង
៣០០០ដុល្លារ ចំណែក Vespa កម្លាំង១៥០ តម្លៃប្រមាណ ៣៣០០ដុល្លារ និង Liberty
តម្លៃប្រមាណ ២៧០០-២៨០០ដុល្លារ ៕

Tags: cambodiavespaliberty