CamNews

ចោទប្រកាន់ព្រោះកាមតណ្ហា ទៅរំលោភក្មេងស្រីមិនទាន់ គ្រប់ការ


សំាងហ្គាព្យូៈ បរុសបីនាក់ត្រូវបានតុលាការចោទប្រកាន់កាលពីខែមេសា ថ្ងៃទី១៦ ដោយសារ
ពួកគេបានចំណាយប្រាក់រួមភេទជាមួយក្មេងស្រីមិនទាន់គ្រប់អាយុ   ពួកគេត្រូបាននាំខ្លួនមក
តុលាការកាលពីថ្ងៃច័ន្ទដើម្បីកំណត់ថ្ងៃជំនុំជម្រៈ។ ទីមួយឈ្មោះ  Koh Zi Yang   អាយុ២៩ឆ្នាំ,
ទីពីរឈ្មោះ Pyi Kyaw Han អាយុ៣១ឆ្នាំ និង ទីបីឈ្មោះ Kelvin Peck Yong Li     អាយុ២១ឆ្នាំ
ពួកគេទាំងបីនាក់នឹងត្រូវនាំខ្លួនមកតុលាការ នៅខែមិថុនា ថ្ងៃទី១១។    ក្នុងចំណោមពួកគេគឺ
ជាចំនួនដ៏ច្រើនដំបូងនៃការចោទប្រកាន់បរុស៤៤នាក់ទៀត     ដែលបានធ្វើអាជីវកម្មផ្លូវភេទ
ជាមួយក្មេងស្រីមិនទាន់គ្រប់អាយុ។ លោក Koh និយាយថាៈ      គាត់បានបង់ប្រាក់ចំនួនប្រាំ
មួយរយដុល្លាឲ្យទៅក្មេងស្រីបម្រើសេវាផ្លូវភេទ    នៅសណ្ឋាគារ Strand   នៅផ្លូវ Bencoolen
កាលពីខែធ្នូរ ឆ្នាំ២០១០។ លោក Peter Ong      ជាតំណាងរបស់លោក Koh។​ មេធាវីការពារ
ឲ្យលោក Peck ឈ្មោះAnand Nalachandran និយាយថាកូនក្តីខ្លួនបានបង់ប្រាក់ចំនួនបួនរយ
ហាសិបដុល្លាឲ្យក្មេង
ស្រីដែលបម្រើសេវាផ្លូវភេទនោះ   នៅឯសណ្ឋាគារមួយឈ្មោះ៨១ នៅផ្លូវ
Bencoolen កាលពីខែតុលាការ ឆ្នាំ២០១០។ លោក James Sebastian     គឺជាអ្នកតំណាងឲ្យ
លោក Pyi និយាយថាៈ លោក Pyi     ត្រូវបានចោទកាន់ពីរដងដោយបានបង់ប្រាក់ឲ្យក្មេងស្រី
នោះចំនួនប្រាំមួយរយហាសិបដុល្លា ចំនួនពីរលើក   នៅសណ្ឋាគារ Strand ចន្លោះពីខែធ្នូរ ឆ្នាំ
២០១០និងខែមករា ឆ្នាំ២០១១។ ក្រុមមេធាវីក៏បាននិយាយឲ្យមានការបន្ធូរបន្ថយក្នុងការចោទ
ប្រកាន់ដោយសារតែក្មេងស្រីនោះមិនមានអត្តសញ្ញាណប័ណ្ណ។ ប្រសិនបើមានការផ្តន្ទាទោស
ពួកគេអាចជាប់ពន្ធធនាគារលើសពីរយៈពេល៧ឆ្នាំ និង ត្រូវពិន័យជាប្រាក់។



ដោយៈ  វណ្ណៈ

ប្រភពៈ  channelnewsasia


Tags: SINGAPORE Crime