CamNews

តន្រ្តី 

SHINee ចេញលក់អាល់ប៊ុមជប៉ុនទី១នៅកូរ៉េ


ក្រោយពេលដែលបានចាកចេញទៅច្រៀងអោយផលិតកម្មនៅជប៉ុនកាលពីខែមិថុនាឆ្នាំ
មុនមកពេលនេះក្រុម SHINee បានចេញលក់នូវអាល់ប៊ុមជប៉ុនដំបូងរបស់គេដែលមាន
ចំណងជើងថា "The First" ដែលនឹងមានចេញលក់នៅប្រទេសកូរ៉េក្នុងថ្ងៃទី២៩កុម្ភះនេះ។

អាល់ប៊ុម "The First" នេះនឹងមានបទចម្រៀងចំនួន១២បទក្នុងនោះក៏មានបទ "Better" និង
"To Your Heart" ដែលអាល់ប៊ុមនេះនឹងមានចេញលក់ជាឈុតដែលមាន CD និង DVD
ក្នុងនោះឈុតជា DVD នឹងមានរាប់បញ្ចូលវីដេអូនៃការសម្ដែងរបស់ SHINee នៅទី London
ដែលជាការសម្ដែងលើឈ្មោះជាអ្នកចម្រៀងរបស់ជប៉ុនលើកទី១របស់ពួកគេ រួមជាមួយនឹង
វីដេអូនៃការសម្ដែងក្នុងប្រទេសជប៉ុននិងការសម្ភាសន៍ផ្សេងៗ ហើយឈុតដែលជា CD មាន
រួមបញ្ចូលបទចម្រៀងដែលមានចំណងជើងថា "Stranger" ដែលជាបទចម្រៀងបើកឆាកនៃ
រឿងភាគដ៏ល្បីដែលមានចំណងជើងថា "Stranger6"។

ក្នុងនោះក៏បានបញ្ជាក់ផងដែរថាក្រុម SHINee នឹងចាប់ផ្ដើមដំណើរសម្ដែងប្រចាំឆ្នាំ២០១២
នៅជប៉ុនដែលចាប់ផ្ដើមនៅថ្ងៃទី២៥ខែមេសានៅ Fukuoka ហើយនឹងបន្តទៅ៦ទីក្រុងផ្សេង
ទៀត។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ allkpop

Tags: japanshinee