Ultrabook របស់ NEC ដែលត្រូវបានឧទ្ទេសនាមនៅក្នុងព្រឹត្តិការណ៍ CES ២០១៣ ត្រូវគេ
មើលឃើញថា មានរូបរាងស្ដើងបំផុត គឺ 12,8 mm ប៉ុន្ដែ មានអេក្រង់ទំហំដល់ទៅ 15 inch។
ក្រៅពីចំណុចខ្លាំងខាងលើ Ultrabook របស់ NEC ដែលមានឈ្មោះថា LaVie X នេះ ក៏មាន
ទម្ងន់ត្រឹមតែ 1,59 kg ដោយសារតែសម្បករបស់វាធ្វើឡើងពី ធាតុផ្សំ ដែលមានស័ង្កសី។
Ultrabook របស់ NEC ត្រូវបានបំពាក់អេក្រង់ IPS 15,6 inch មានកម្រិត រីសូលូសឹន 1.920
x 1.080 pixel និង webcam 720p ផងដែរ។ LaVie X មានបំពាក់ ប្រូសេស៊ើរ Ivy Core i7 ,
RAM 4 GB និង SSD 256 GB ។
ថ្មរបស់ LaVie X អាចប្រើប្រាស់បាន ៧ម៉ោងជាប់ៗគ្នា និងប្រើពេលត្រឹមតែ ១ម៉ោងប៉ុណ្ណោះ
គឺអាចបញ្ជូលថាមពលថ្ម បាន ៨០% ។
LaVie X មានប្រព័ន្ធភ្ជាប់ Wi-Fi 802,11 a/b/g/n, Bluetooth 4.0, USB 3.0, HDMI និង card
reader SDHC ផងដែរ។
ប្រភពព័ត៌មានមួយចំនួន មុននេះបានចុះផ្សាយថា Ultrabook នេះ ត្រូវបានដាក់លក់នៅក្នុង
ប្រទេស ជប៉ុន ក្នុងតម្លៃ ប្រហែល ២,១០០ដុល្លារអាមេរិក។
ដោយ ៖ សីហា
ប្រភព ៖ VE