CamNews

អំពើវាយប្រហារដោយទឹកអាស៊ីតនៅប៉ាគិស្ថាន

ជារៀងរាល់ឆ្នាំ នៅ​ Pakistan មានស្ដ្រីប្រមាណជា ១៥០នាក់ត្រូវបានរងគ្រោះក្នុងអំពើវាយ
ប្រហារដោយទឹកអាស៊ី បណ្ដាលអោយផ្ទៃមុខទាំងមូលត្រូវខូចជារៀងរហូត។


អ្នករងគ្រោះក្នុងការវាយប្រហារដោយទឹកអាស៊ីតនៅ Pakistan

អ្នកដែលត្រូវរងគ្រោះដោយសារការជះទឹកអាស៊ីភាគច្រើន ត្រូវបានគេមិនអើពើ មិនយកចិត្ត
ទុកដាក់ក្នុងការព្យាបាលអោយបានត្រឹមត្រូវ ខណៈដែលរបូសប្រភេទនេះ គឺត្រូវបានការវះ
កាត់ប្រហែល ២០លើក ទើបមានសង្ឃឹមថានឹងអាចជាសះស្បើយ។

ករណីជះទឹកអាស៊ីតគឺមានចំនួនច្រើនជាង បើធៀបនឹងរបាយករណ៍នានា ដោយសារតែ
ការជះទឹកអាស៊ីតភាគច្រើន ត្រូវបានវាយប្រហារដោយអ្នកជិតស្និទ្ធរបស់អ្នករងគ្រោះ ដូចជា
ប្ដីខឹងនឹងប្រពន្ធ ឬសង្សារចង់រៀបការតែមិនបានសម្រេច។ល។

លោកស្រី Sharmeen Obaid-Chinoy អ្នកផលិតខ្សែភាពយន្ដឯកសារ
ស្ដីពីអំពើវាយប្រហារដោយទឹកអាស៊ីត


Sharmeen Obaid-Chinoy អ្នកផលិតផ្សែភាពយន្ដ ដែលទើបទទួលបានពានរង្វាន់ Oscar
សម្រាប់ខ្សែភាពយន្ដឯកសារខ្លី មានឈ្មោះថា �Saving Face� បានអោយដឹងថា ៖ "ប្រសិន
បុរសម្នាក់សុំការអនុញ្ញាតពីប្រពន្ធដើម ដើម្បីបានរៀបការជាមួយនារីម្នាក់ទៀត ប៉ុន្ដែប្រពន្ធ
មិនព្រម ដូច្នេះបុរសនោះនឹងនិយាយថា បានហើយ ខ្ញុំនឹងជះទឹកអាស៊ីលើមុខនាង។ ដូច្នេះ
នាងជាប្រពន្ធនោះនឹងត្រូវចូលមន្ទីរពេទ្យជាញឹកញាប់នៅក្នុងជីវិតចុងក្រោយរបស់ខ្លួន"។


នៅ Pakistan ក្រុមអ្នកតស៊ូដើម្បីសិទ្ធិសេរីភាពស្ដ្រីត្រូវជួបការលំបាកខ្លាំង នៅពេលប្រយុទ្ធ
ប្រឆាំងជាមួយអំពើវាយប្រហារដោយទឹកអាស៊ីត ព្រោះថា ករណីជាច្រើនត្រូវបានគេលាក់
បាំង តែប្រសិនជនល្មើសត្រូវបានចាប់ខ្លួន ក៏ពួកគេត្រូវទទួលពិន័យជាប្រាក់តិចតួច រួចក៏
ត្រូវបានដោះលែង។

ស្ដ្រីរងគ្រោះដោយការជះទឹកអាស៊ីត


សេចក្ដីសង្ឃឹមមួយគាត់ដែលត្រូវបានគេមើលឃើញថា នឹងអាចជួយកាត់បន្ថយអំពើវាយ
ប្រហារដោយទឹកអាស៊ីតនៅ Pakistan នោះគឺត្រូវតែមានច្បាប់មួយដែលអាចដាក់ទោសជន
ល្មើសអោយជាប់ពន្ធនាគារពី ១៥ ឆ្នាំ ទៅអស់មួយជីវិត៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT

Tags: womenacidpakistanacid attack​