CamNews

រថយន្ត 

2015 Suzuki Vitara ជារថយន្ដ​ដែលទំ​នើប និង​ ទាន់​​សម័យ​​បំផុត សម្រាប់​ឆ្នាំ ២០១៥

ក្រុមហ៊ុន Suzuki កាលពីកន្លងមកយើងគ្រាន់តែដឹងថាជាក្រុមហ៊ុនមួយ​ ដែលផលិតតែ​ម៉ូតូ​ទេ ប៉ុន្ដែ​ឥលូវ​​នេះ​ស្រប​ទៅ​នឹង​ការ​​រីកចម្រើន​ខ្លាំង​ឡើងៗ លើ​បច្ចេក​វិទ្យាកាន់​តែ​ទំនើប​ទៀត​នោះ ដូច្នោះ​ហើយទើប​ក្រុម​ហ៊ុន​ប្រើ​សមត្ថភាព​ពិត​ឲ្យ​កាន់​តែ​ពិសេស​គឺការ​ផលិត​រថយន្ដ​ទំនើប​ដែល​មាន​ឈ្មោះ​ថា Suzuki Vitara 2015។ 

Suzuki Vitara 2015 នេះគីជាប្រភេទរថយនុ្ដទំនើប ដែលត្រូវក្នុងទម្រង់រួបរាងរថយន្ដស្ពត ប្រើលក្ខណៈ​ទំនើប​​ ប្រណិត និង កាន់តែសំខាន់នោះគឺគុណភាពជាកត្ដាចំបង ដែល​ក្រុមហ៊ុន​មិនអាចភ្លេច​បាន​ឡើយ​។​ ជា​ពិ​សេស​​ស​ម្រាប់​លក្ខណៈសម្បត្ដិ ដែលយើង​អាច​កត់​សំគាល់បានគឺត្រង់ថា ឈ្មោះ Vitara ជា​ឈ្មោះ​រថ​យន្ដ​ដែល​​​ល្បី​​បំផុត​កាល​ពី​ឆ្នាំ ១៩៨៨ ហើយ​មិនត្រឹម​តែ​ប៉ុណ្ណោះ​ ឈ្មោះ​នេះ​បាន​ល្បី​​​​សាយ​ភាយ​​រហូត​​ទៅ​ដល់​ទ្វីប​អឺរ៉ុប​ទៀត​​​ផង​​កាល​​ពីឆ្នាំ​​១៩៩៩ ។ ​ប៉ុន្ដែ​ម​ក​​ដល់​​បច្ចុប្បន្ន យើង​គ្រាន់​តែ​សម្លឹង​មើល​ភាព​ពិត​របស់​រថយន្ដ​​មួយ​នេះ ថា​តើ​គុណ​ភាព និង ​រូប​សម្បត្ដិ​ដែល​គេ​និ​យាយ​កន្លង​មក​​សាក​សម​ដែល​ឬទេ​ទៅ​និង​​កេត្ដនាម​​កន្លង​​មក។ 

បើយោង​ទៅតាម​កាបកស្រាយ​បំភ្លឺរបស់​គេហទំព័រ បង្ហាញថា Suzuki Vitera 2015 គ្រឿង​នេះ ត្រូវ​បាន​​ផលិត​មកជា​មួយ​នឹង​គុណប្រយោជន៍ជា​ច្រើនរួមមាន គឺជា​ប្រភេទរថយន្ដ​ផលិត​សម្រាប់ឆ្នាំ ២០១៥​ ទំនើប​​ទាន់​សម័យ ប្រើស​មាស​ភាពម៉ា​ស៊ីន​ខ្លាំង អាចរត់​បាន​ល្បឿន​លឿន​បំផុត​ប្រ​ហែល ២០១ គ. ម ក្នុង​មួយ​ម៉ោង ​រីឯ​តំលៃ​វិញ​គឺ​ប្រហែល​ ១៦៩៩៥ ដុល្លា។ 

 






ប្រែសម្រួលដោយ៖​ អឿ អ៊ុយ
ប្រភព៖ Topspeed 


Tags: Vehicle 2015 Suzuki Vitara