នៅពេលមនុស្សអាចឡើងដល់ឋានព្រះចន្ទ មនុស្សអាចសាងសង់សួននៅក្រោមសមុទ្រ មនុស្ស
អាចយកភ្នំពីកន្លែងមួយ ទៅដាក់នៅកន្លែងមួយ ដូច្នេះ តើមនុស្សមិនអាចធ្វើឱ្យផែនដីត្រជាក់
ដោយការបង្កើតផ្សែងភ្នំភ្លើងសិប្បនិម្មិត?
ការធ្វើឱ្យសីតុណ្ហភាពផែនដី ចុះត្រជាក់ ដោយប្រើប្រាស់ផ្សែងភ្នំភ្លើងសិប្បនិម្មិត គឺជាក្ដីប្រាថា្ន
របស់អ្នកវិទ្យាសាស្ដ្រ Matt Watson ជាមួយនឹងគម្រោង Project SPICE របស់ខ្លួន ដើម្បីបញ្ចប់
ការចេះតែឡើងកំដៅរបស់ផែនដី។
អ្នកវិទ្យាសាស្ដ្រមកពីសកលវិទ្យាល័យ Bristol របស់អង់គ្លេស រូបនេះ ចង់ធ្វើត្រាបតាមអ្វីដែលភ្នំ
ភ្លើង Pinatubo (ហ្វ៊ីលីពីន) ធ្លាប់បានបង្កឡើង ដោយការផ្ទុះធំមួយកាលពីឆ្នាំ ១៩៩១ ដែលកាល
ណោះ បានធ្វើឱ្យសីតុណ្ហភាពរបស់ផែនដី ថយចុះ ០,៥អង្សាសេ ដោយសារផ្សែង និងធូលីភ្នំ
ភ្លើង ហោះឡើងដល់ស្រទាប់បរិយាកាស stratosphere និងបិទបាំងកំដៅព្រះអាទិត្យ។
Watson ក៏មានបំណងផ្លុំផ្សែងធូលីដូចភ្លើង ឡើងទៅកាន់ស្រទាប់បរិយាកាស stratosphere
ដោយប្រើទូយោវែងមួយ ភ្ជាប់នឹងផ្នែកខាងក្រោមរបស់ពោងហោះ hellium ដ៏ធំមួយ ដែលហោះ
លើកំពស់ ២០គីឡូម៉ែត្រ ហើយកប៉ាល់មួយនៅលើសមុទ្រ គឺជាមូលដ្ឋានបម្រើឱ្យដំណើរការ
នេះ។
គម្រោងសាកល្បងទ្រង់ទ្រាយតូចដំបូង ត្រូវបានធ្វើឡើងកាលពីឆ្នាំ ២០១២ ប៉ុន្ដែ ត្រូវផ្អាកដំណើរ
ការបណ្ដោះអាសន្ន។ ពេលនេះ Watson មានបំណងនឹងអនុវត្តឱ្យបានជោគជ័យ តាមគំនិតរបស់
ខ្លួន នៅក្នុងបន្ទប់ពិសោធជាមុនសិន មុននឹងធ្វើការសាកល្បងជាថ្មី នៅលើអាកាស។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ KH/Bris.ac