CamNews

ព័ត៌មានអន្តរជាតិ 

ប្រមុខយោធាថៃ សន្យាថា នឹងមានការតែងតែង នាយករដ្ឋមន្រ្តី ស្តីទី

ព័ត៌មានអន្តរជាតិ ៖​ ម្សិលមិញនេះ  នៅឯទីបញ្ជាកា  កងទ័ព ជើងគោកប្រទេសថៃ ទីក្រុង បាងកក ក្រោយពីការផ្គាប់បញ្ជា ក៏ដូចជា ព្រះរាជបន្ទូល តែងតាំង និង ប្រកាសជាផ្លូវការ លោក ប្រាយុទ្ធចាន់ អូចា ជា ជាប្រធានគណៈកម្មការ រក្សាសណ្តាប់ធ្នាប់ជាតិ និងទទួល បន្ទុក មើលការខុសត្រូវ ដឹកនាំ ប្រទេស ពីសំណាក់ ព្រះមហាក្សត្រ ប្រទេសថៃ ហើយនោះ ប្រមុខយោធា     រូបនេះ បានថ្លែងអោយ ដឹងថា លោកសន្យាថា នឹងមានការតែងតាំង នាយករដ្ឋមន្រ្តីស្តីទី ដើម្បីរៀបចំ គណៈរដ្ឋមន្រ្តី ក៏ប៉ុន្តែ លោក ពុំបានបញ្ជាក់ ពីកាលបរិច្ឆេទ ច្បាស់លាស់ នោះទេ ។

គួររំឭកថា កាលពីថ្ងៃព្រហស្បត្តិ៍ សប្តាហ៍កន្លងទៅនេះ ប្រមុខយោធា ប្រទេសថៃ លោក Prayuth Chan-O-Cha បានធ្វើរដ្ឋប្រហារ យោធា ទម្លាក់រដ្ឋាភិបាលចាំផ្ទះ របស់ប្រទេស ថៃ ខណៈលោក សរ បញ្ជាក់បានថា គោលបំណងធំនោះគឺ បញ្ចប់វិវាទនៅក្នុងប្រទេស ដែលនាំអោយ មានការបង្ហូរឈាម នឹងស្លាប់បាត់បង់ជីវិត ជាបន្តបន្ទាប់ ក៏ដូចជា ធ្វើអោយសេដ្ឋកិច្ចជាតិ ជាប់គាំងជាដើម ស្របពេល ដែលមួយថ្ងៃបន្ទាប់ លោកបានប្រកាសខ្លួន ជានាយករដ្ឋមន្រ្តីស្តីទី ប្រចាំប្រទេសថៃ​បណ្តោះអាសន្ន មុននឹងធ្វើការជ្រើសរើសបាន នូវបេក្ខភាព​ នាយករដ្ឋមន្រ្តី ជាផ្លូវការ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Thailand Thai Bangkok Int news Unt news Breaking news Asia PM