អាល្លឺម៉ង់៖ មានប្រជាពលរដ្ឋរាប់ពាននាក់ ត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន បន្ទាប់ពី
បុគ្គលិកម្នាក់ បានរកឃើញនូវ គ្រាប់បែកមិនទាន់ផ្ទុះដ៏ធំមួយ មានទម្ងន់ ២៥០គីឡូក្រាម
ដែលបានបន្សល់ទុកតំាងពីសង្គ្រាមលោកលើកទី២ នៅក្នុងបា១កន្លែង នៅប្រទេសអាល្លឺម៉ង់
កាលពីថ្ងៃអង្គារ ខែសីហា ឆ្នាំ២០១២។
បុគ្គលិកបំរើក្នុងបានោះ បានឱ្យដឹងថា ក្រោយពីរូបគាត់ បានរកឃើញនូវគ្រាប់បែកនោះភ្លាម
គាត់ក៏បានរាយការណ៍ទៅឱ្យប៉ូលិស និងបានប្រាប់ឱ្យប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះ
ជម្លៀសខ្លួនចេញពីនៅដ្ឋាន។ ប៉ុន្តែ ប៉ុន្មាននាទីក្រោយ មុនពេលប៉ូលិសមកដល់ គ្រាប់បែក
នោះ បានផ្ទុះឡើងយ៉ាងខ្លាំង បានបំផ្លាញប៉ានោះឆេះគ្មានសល់ និងបង្កមានអណ្តាតភ្លើងផ្ទុះ
ឡើងពេញផ្ទៃអាកាស។
ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកខាងលើនេះ គឺមិនបណ្តាលឱ្យនរណាម្នាក់ ស្លាប់បាត់បង់ជីវិត
និងរងរបួសនោះទេ។ អាជ្ញាធរអាល្លឺម៉ង ជឿជាក់ថា នៅមានគ្រាប់បែកមិនទាន់ផ្ទុះ ជាច្រើន
ទៀត ដែលបន្សល់ទុកនៅក្នុងសង្រ្គាមលោកលើកទី ២ កប់នៅក្រោមដី៕
សូមទស្សនា រូបភាពវីដេអូ ខាងក្រោម!!!
ដោយ៖ វណ្ណៈ
ប្រភព៖ news.sky