CamNews

ព័ត៌មានអន្តរជាតិ 

ជើងហោះហើរ ក្រុងបាងកក ប្រឈមនឹងការពន្យាពេល ក្រោយយន្តហោះ ចុះចតដាច់កង់មុខ

ព័ត៌មានអន្តរជាតិ ៖ រាល់អ្នកធ្វើដំណើរតាមជើងហោះហើរ នាអាកាសយានដ្ឋានអន្តរជាតិ
សុវណ្ណភូមិ នាទីក្រុងបាងកក អាចនឹងមានការរំខាន  ក៏ដូចជាខកពេល បន្ទាប់ពីមានការ
ពន្យាពេលក្នុងការហោះហើរ ល្គិកណា ផ្លូវរថ ដែលត្រូវរងការខូចខាត ដោយសារការជួប
ឧបទ្ទេវហេតុ  នាពេលចុះចតកាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ  ត្រូវបានជួសជុល និង
បើកដាក់អោយដំណើរការវិញនៅថ្ងៃស្អែកនេះ  នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន
បរទេស អាស៊ីវ័ន ដែលទើបតែបានចេញផ្សាយ កាលពីព្រឹកមិញនេះ។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា  ក្រុមការងារក៏កំពុងតែដុតដៃដុតជើង
ក្នុងការចេញយុទ្ធនាការជួសជុលផ្លូវរថ     ក៏ដូចជា  យន្តហោះដែលរងការខូចខាតមួយ
គ្រឿងនោះ។

យ៉ាងណាមិញ  បើតាមការអោយដឹងពីសេចក្តីថ្លែងការណ៍ របស់លោក  Sorajak Kase-
msuwan ជាប្រធានអាកាសចរណ៍ Thai Airway  អះអាងអោយដឹងថា  តាមពិតទៅការ
ចុះចតត្រូវបានធ្វើឡើងជាធម្មតា  តែដោយសារតែកំហុសឆ្គងតែបន្តិចរបស់អ្នកបើកបរ
ក៏បានបណ្តាលអោយកើតមានឡើងនូវឧបទ្ទេវហេតុនេះតែម្តង ពោលគឺ បានបើកធ្លាក់
ផ្លូវរត់ និងដាច់កង់មុខ អំឡុងពេលនៃការចុះចត។

តែទោះជាយ៉ាងណាក៏ដោយ ការតាមដានស៊ើបអង្កេតរកមូលហេតុពិត   នៃតែបន្តមាន
ខណៈពេលដែលគ្រឿងម៉ាស៊ីន មិនបានផ្ទុះឆេះនោះទេ ពោលគឺគ្រាន់តែបានបែកចេញ
នូវផ្កាភ្លើងតែប៉ុណ្ណោះ អំឡុងពេលនៃការកើតមានឡើងនូវគ្រោះថ្នាក់។

ផ្ទុយទៅវិញ     សេចក្តីថ្លែងការលម្អិត ក៏ត្រូវបានចេញផ្សាយផងដែរថា  បើទោះជាយន្ត
ហោះមួយគ្រឿងនេះ មានអាយុ ១៨ ឆ្នាំ ក៏ពិតមែន តែរាល់ពេលមុននឹងការចេញហោះ
ហើយ ការថែទាំ   ក៏ដូចជាការត្រួតពិនិត្យនូវគ្រឿងម៉ាស៊ីន  តែងតែធ្វើឡើងជានិច្ចកាល
ដើម្បីធានាអោយបាននូវសុខសុវត្ថិភាព ខណៈអ្នកបើកបរយន្តហោះមានបទពិសោធន៍
ក្នុងការហោះហើរដល់ទៅ ១៤ ឆ្នាំ។

លោកប្រធាន អាកាសចរណ៍រូបនេះ ក៏បានធ្វើភារវកិច្ច ក្នុងការសុំទោសរាល់ក្រុមមនុស្ស
ដែលជាអ្នកធ្វើដំណើរទាំងអស់   ដែលមានផលប៉ះពាល់ដោយផ្ទាល់  ក៏ដូចជាដោយប្រ
យោលក្នុងការកើតមានឡើងនូវឧបទ្ទេវហេតុមួយនេះ ។   គួររំឭកផងដែរ  កាលពីវេលា
ព្រឹកម្សិលមិញនេះ     ទំព័រសារព័ត៌មានយើងខ្ញុំ     បានចុះផ្សាយព័ត៌មាននេះម្តងរួចមក
ហើយដោយនៅក្នុងនោះ មានចំណងជើងធំៗថា ៖ ១៤ នាក់រងរបួស ក្រោយយន្តហោះ
បើកធ្លាក់ផ្លូវ បន្ទាប់ពីដាច់កង់មុខ នៅឯអាកាសយានដ្ឋាន សុវណ្ណភូមិ ៕

* ព័ត៌មានអន្តរជាតិ ចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ១៤ នាក់រងរបួស ក្រោយយន្តហោះ បើកធ្លាក់ផ្លូវ បន្ទាប់ពីដាច់កង់មុខ នៅឯអាកាស
យានដ្ឋាន សុវណ្ណភូមិ

- អង់គ្លេស ជំរុញអោយ អាមេរិក វាយស៊ីរី បើទោះជាខ្លួន មិនបានចូលរួម ក៏ដោយចុះ
- ប្រទះឃើញ សាកសព បាឡែនយក្ស អណ្តែតស្លាប់ លើផ្ទៃទឹក មាត់សមុទ្រ

ដោយ ៖ រិទ្ធី
ប្រភព ៖ អាស៊ីវ័ន


Tags: Bangkok Thai Airways ThailandSuvarnabhumi Airport