CamNews

ព័ត៌មានអន្តរជាតិ 

ប្រទះឃើញ សាកសព បាឡែនយក្ស អណ្តែតស្លាប់ លើផ្ទៃទឹក មាត់សមុទ្រ

ព័ត៌មានអន្តរជាតិ ៖  យោងតាមការដកស្រង់អត្ថបទផ្សាយ  ពីគេហទំព័រសារព័ត៌មានបរទេស
chinadaily បានគូសបញ្ជាក់អោយដឹងថា ត្រីបាឡែនយក្សមួយក្បាល ត្រូវបានគេប្រទះឃើញ
សាកសពអណ្តែតនៅលើផ្ទៃទឹក ប្រទេសហ្វីលីពីន ។

លើសពីនេះ   ប្រភពសារព័ត៌មានដដែលបន្ថែមថា  សាកសពត្រីបាឡែនមួយក្បាលនេះ​ ត្រូវ
ពលរដ្ឋក្នុងស្រុកបានប្រទះឃើញនៅឯឆ្នេរសមុទ្រ នាខេត្ត Cavite ប្រទេសហ្វីលីពីន​ កាលពី
ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០១៣ ម្សិលមិញនេះ ។  គួររំពឭកផងដែរ  ត្រីបាឡែនប្រភេទនេះ ត្រូវ
បានប្រជាពលរដ្ឋក្នុងស្រុកមួយនេះ បាននាំគ្នាហៅថា "butanding" ។

យ៉ាងណាមិញ បើតាមការអះអាងអោយដឹងពីការិយាល័យធនធានជលផល និងការនេសាទ
បញ្ជាក់ថា ត្រីបាឡែនមួយក្បាលនេះ មានទម្ងន់ប្រមាណជាង ៣០០ គ.ក និងមានប្រវែងជិត
៧ ម៉ែត្រ  ត្រូវបានរកឃើញ  ដោយបុរសជាអ្នកនេសាទម្នាក់​  ខណៈវាអណ្តែតនៅលើសមុទ្រ
ក្នុងឈូងសមុទ្រ ទីក្រុងម៉ានីល៕

*​​ ព័ត៌មានអន្តរជាតិមួយចំនួនផ្សេងទៀតមាននៅខាងក្រោម ៖

- ទឹកជំនន់វាយប្រហារ សឹង្ហបុរី ក្រោយភ្លៀងធ្លាក់មួយមេធំ ប៉ុន្មានម៉ោងមុននេះ (មានវីដេអូ)
- នាំគ្នាផ្អើល ខណៈភ្នែកនៅនឹងកញ្ជឹង ក ក្រោយបុរស គំរាមបំផ្ទុះ គ្រាប់បែកលើ យន្តហោះ
- មន្រ្តីប៉ូលីស ប្រកាសអោយដឹង អត្តសញ្ញាណ អ្នកដែលបានខ្វះ ភ្នែក ក្មេងតូចវ័យ​ ៦ ឆ្នាំ

ដោយ ៖​ ពិសី
ប្រភព ៖ chinadaily


Tags: Manila Whale shark philippines shark dead sea