ព័ត៌មានអន្តរជាតិ ៖ ខណៈមានវ័យទើបតែបាន ៨ ឆ្នាំ ក្មេងប្រុស Tyler Doohan ត្រូវបានរកអោយ ឃើញថា ពិតជាមានសេចក្តីក្លាហានហួស និងទទួលបានការ កោតសរសើរពីក្រុមមនុស្ស មកពីទូ ទាំងសហរដ្ឋអាមេរិក តែជាអកុសលគេបានស្លាប់បាត់បង់ជីវិត បាត់ទៅហើយ ក្រោយពីជួយសាច់ ញាត្តិទាំង ៦ នាក់ ចេញពីភ្នក់ភ្លើង ខណៈជួយលោកតាពិការ ជាសមាជិក ទី ៧ ចេញពីភ្នក់ភ្លើងមិន បានសម្រេច ពោលគឺ ស្លាប់នៅអំឡុងពេល ជួយលោកតា ពិការរបស់ខ្លួន នេះបើយោងតាមការដក ស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មាន បរទេស CNN ។
គួរបញ្ជាក់ផងដែរថា ជាមួយនឹងសោកនាដកម្មឆេះផ្ទះ បង្កើតបានជាគ្រោះអគ្គីភ័យដ៏សន្ធោសន្ធៅ មួយនេះ បានកើតឡើង កាលពីពេលកន្លងទៅនេះ ក្នុងក្រុង ញ៉ូវយ៉ក សហរដ្ឋអាមេរិក ដោយនៅក្នុង នោះ បានបណ្តាលអោយ Tyler និងជីតា របស់គេ ស្លាប់បាត់បង់ជីវិត នៅក្នុងភ្នក់ភ្លើង ដោយឡែក ពុំទាន់មានសេចក្តីរាយការណ៍ បញ្ជាក់អោយដឹង ពីមូលហេតុ ដែលនាំអោយមានការឆាបឆេះនៅ ឡើយនោះទេ ។
ជាការពិត គ្រោះអគ្គីភ័យមួយនេះ បានកើតឡើង កាលពីវេលាម៉ោង ៤ និង ៤៥ នាទីទាបភ្លឺ (ម៉ោង នៅក្នុងស្រុក សហរដ្ឋអាមេរិក) ភ្លាមៗនោះ Tyler បានស្ទុះទៅដាស់អ្នករាល់គ្នា អោយងើបនឹងជួយ ចេញពីគ្រោះអគ្គីភ័យ បានដល់ទៅ ៦ នាក់ មានតាំងពីក្មេងតូចៗ អាយុ ៤ ឆ្នាំម្នាក់ និង ៦ ឆ្នាំម្នាក់ផង ដែរ តែជាអកុសល ខណៈចេញប្រតិបត្តិការជួយសង្គ្រោះសមាជិកទី ៧ របស់គេ ពោលគឺ លោតា ពិការផ្ទាល់តែម្តង Tyler ពិតជាធ្វើមិនបានជោគជ័យនោះទេ ពោលគឹ ពួកគេទាំងពីរនាក់ បានស្លាប់ បាត់បង់ជីវិត នៅក្នុងភ្នក់ភ្លើងនោះបាត់ទៅហើយ។
គួររំឭកផងដែរ ជាមួយនឹងសោកនាដកម្ម ដ៏រន្ធត់ និងគួរអោយកោតសរសើរ កម្លាំងហ៊ានក្លារបស់ ក្មេងប្រុសតូចម្នាក់នេះ ប្រជាពលរដ្ឋ មកពីទូទាំង សហរដ្ឋអាមេរិក បានរៃអង្គាសជាថវិកា បានដល់ ទៅ ២៨,០០០ ដុល្លារ ដើម្បីជាការបរិច្ចាក ដល់ពិធីបុណ្យសពរបស់ Tyler ។
យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា ស្ថានភាពរបស់ជនរងគ្រោះទាំង ៦ នាក់ ដែលបានរួចផុតចេញពី គ្រោះអគ្គីភ័យនោះ ពុំទាន់បានដឹងជាក់ច្បាស់នៅឡើយទេ។ ផ្ទុយទៅវិញ បើ យោងតាមសម្តីស្រ្តីជាម្តាយ និងមន្រ្តីផ្លូវការប្រចាំ តំបន់ផ្សេងទៀត បានអះអាងយ៉ាងច្បាស់ថា ៖ គេ ពិតជាកំពូលវីរៈកុមារ ដ៏ពិតប្រាកដមែន អ្នករាល់គ្នា ពិតជាមានមោទនភាព ដោយសារតែរូបគេ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNN