CamNews

កំសាន្ត 

ការប្រចណ្ឌរបស់ Taylor Swift ទម្លាប់ស្រីញីរបស់ Harry Styles ធ្វើឱ្យស្នេហាបែកបាក់

បើទោះជាទំនាក់ទំនងស្នេហាទាំងឡាយរបស់ Taylor Swift តែងតែមាន "អាយុខ្លី" ក៏ដោយ
ក៏គេស្ទើរតែមិនជឿថា ស្នេហារបស់នាង ជាមួយ Harry Styles ​ត្រូវបានបញ្ចប់យ៉ាងឆាប់បែប
នេះ។

បន្ទាប់ពីបានទាក់ទងគ្នា និងមានសេចក្ដីសុខជាមួយគ្នារយៈពេលពីរខែកន្លង ប៉ុន្ដែ Taylor Swift
បានចាកចេញពី Harry Styles ដោយសារតែការប្រចណ្ឌរបស់នាង។ កាលពីបុណ្យចូលឆ្នាំថ្មី
ឆ្នាំសាកលកន្លងទៅ អ្នកទាំងពីរបានរួមដំណើរជាមួយគ្នា ទៅលំហែកាយនៅលើកោះ  British
Virgin ប៉ុន្ដែនៅទីនោះ ពួកគេបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ក្រោយមក Taylor Swift ​ក៏បាន
ត្រឡប់មកអាមេរិកម្នាក់ឯង ចំណែក Harry Styles ​វិញ នៅសប្បាយជាមួយស្រីស្អាត   នៅទី
នោះ។

ការបែកបាក់នេះ បានធ្វើឱ្យអ្នកគាំទ្រមិនសប្បាយចិត្ត ប៉ុន្ដែ ប្រភពមួយចំនួនបានឱ្យដឹងថា ការ
បែកបាក់នេះ គឺបណ្ដាលមកពីការប្រចណ្ឌរបស់ Taylor Swift ហើយការប្រចណ្ឌនេះក៏បានកើត
ឡើយដោយសារទម្លាប់ស្រីញីរបស់ Harry Styles ៕

ដោយ ៖ សីហា
ប្រភព ៖ NS


Tags: Taylor Swift Harry Styles