CamNews

ប្លែកៗ 

ឈឺចាប់! កូនទាំង ១៥នាក់ ត្រូវគេបោះឱ្យក្រពើស៊ី ព្រោះ​តែអបិយជំនឿ

ប្រសិនត្រូវបានគេយល់ថា នឹងនាំមកនូវភាពចង្រៃ បណ្ដាទារកដែលទើបកើត នឹងត្រូវបានបោះ
ឱ្យក្រពើស៊ី ឬបោះចោលទៅក្នុងព្រៃ ដើម្បីកំចាត់បង់គ្រោះទាំងឡាយ។

អបិយ​ជំនឿ បាន​សម្លាប់​កូន​របស់​ស្ដ្រី​ម្នាក់​នេះ ដល់​ទៅ ១៥​រូប

 

យោងតាមទំព័រ Daily Mail ស្ដ្រី Ethiopia ម្នាក់ ឈ្មោះ Balguda Buco ដែលរស់នៅក្នុងភូមិ Duss
នៃកុលសម្ព័ន្ធ Karo នៅជ្រលងភ្នំ Omo ភាគខាងត្បូង Ethiopia ត្រូវបានគេចាត់ទុកថា ជាស្ដ្រី
ដែលមានការឈឺចាប់ជាទីបំផុត ក្នុងពិភពលោក ដោយសារថា កូនទាំង ១៥នាក់ (ប្រុស ៧ ស្រី
៨) របស់គាត់ សុទ្ធតែត្រូវបានមេកុលសម្ព័ន្ធកាត់ទោសប្រហារជីវិត ដោយការបោះឱ្យក្រពើស៊ី
ឬបោះចោលក្នុងព្រៃ។

មេកុលសម្ព័ន្ធយល់ថា កូនទាំងឡាយរបស់ស្ដ្រីម្នាក់នេះ កើតមក សុទ្ធតែត្រូវបណ្ដាសា ហើយ
នឹងនាំមកនូវភាពចង្រៃដល់ភូមិ និងកុលសម្ព័ន្ធ។ បញ្ហាបានកើតឡើង មុនពេល Balguda រៀប
ការ ដោយសារតែប្ដីរបស់គាត់ មិនបានចូលរួមក្នុងពិធីបុណ្យមួយរបស់កុលសម្ព័ន្ធ ជាពិធីមួយ
ដែលបុរសទាំងអស់ត្រូវតែធ្វើ មុនពេលយកប្រពន្ធ។ នៅពេល Balguda រៀបការ មេកុលសម្ព័ន្ធ
ប្រកាសថា កូនទាំងអស់របស់ប្ដីប្រពន្ធមួយគូនេះ សុទ្ធតែត្រូវចាត់ទុកជាកូន “ខុសច្បាប់” ហើយ
នឹងត្រូវបានកាត់ទោសប្រហារជីវិត បន្ទាប់ពីកើតភ្លាម។

ដូច្នេះ កូនទាំងអស់របស់ស្ដ្រីម្នាក់នេះ បានក្លាយជាចំណីរបស់ក្រពើ និងចំណីរបស់សត្វព្រៃ។
បច្ចុប្បន្ន ស្ដ្រីនេះ មានអាយុ ៤៥ឆ្នាំ កំពុងរស់នៅដោយការឈឺចាប់បំផុត ជាមួយនឹងមនុស្សនៅ
ក្នុងភូមិ។

ក្នុងកុលសម្ព័ន្ធ Omo Valley នៅពេលស្ដ្រីម្នាក់ចាប់មានផ្ទៃពោះ នោះ វាសនារបស់ទារកនឹងត្រូវ
បានគេប្រកាស។ មេកុលសម្ព័ន្ធ ឬបុរសដែលមានវ័យចាស់ជាងគេក្នុងភូមិ នឹងជាអ្នកប្រកាស
អំពីបញ្ហានេះ។

មេ​កុល​សម្ព័ន្ធ ដែល​ធ្លាប់​បញ្ជា​ឱ្យ​មាន​ការ​កាត់​ទោស​ប្រហារ​ជីវិត​ក្មេង ដែល​ត្រូវ​គេ​ចាត់​ទុក​ថា ចង្រៃ


បើទោះជាស្រឡាញ់កូន ប៉ុន្ដែ ស្ដ្រីនៃកុលសម្ព័ន្ធ Karo នៅ Omo Valley តែងតែខ្លាចភាពចង្រៃ
ដែលកើតឡើងដោយសារកូន និងខ្លាចត្រូវគេដេញចេញពីកុលសម្ព័ន្ធ ដូច្នេះ ពួកគេមានតែធ្វើ
តាម “ច្បាប់” របស់មេកុលសម្ព័ន្ធ។ កត្តាដែលត្រូវបានគេចាត់ទុកថា ជាមនុស្សដែលនាំមកនូវ
ភាពចម្រៃ គឺរួមមាន កូនភ្លោះ ក្មេងដែលដុះធ្មេញលើមុន ធ្មេញក្រោម។ល។

មេកុលសម្ព័ន្ធអះអាងថា ក្មេងដែលត្រូវបណ្ដាសា នឹងធ្វើឱ្យកុលសម្ព័ន្ធត្រូវរងគ្រោះធំ ដូច្នេះ ត្រូវ
តែសម្លាប់ពួកគេឱ្យអស់ មុនពេលបញ្ហាធំកើតឡើង។ ជារៀងរាល់ឆ្នាំ មានកុមារប្រហែល ៣០០
នាក់ នៅ Ethiopia ត្រូវបានគេកាត់ទោសបែបនេះ។

រដ្ឋាភិបាល Ethiopia បានប្រឹងប្រែងរារាំង និងហាមឃាត់អបិយជំនឿនេះ ប៉ុន្ដែ ជារៀងរាល់ថ្ងៃ
នៅតែមានទារកជាច្រើន ត្រូវបានបោះឱ្យក្រពើស៊ី ឬបោះឱ្យសត្វព្រៃធ្វើជាអាហារ ឬក៏បង្អត់
អាហារ រហូតដល់ស្លាប់។ អបិយជំនឿបែបនេះ ពេលខ្លះ ជនរងគ្រោះអាចពីការស្លាប់ ប្រសិនទៅ
ប្ដឹងដល់សមត្ថកិច្ចទាន់ពេល។

ការ​អបរំ គឺ​ជា​វិធី​មួយ ដើម្បី​ឱ្យ​មាន​ការ​កែ​ប្រែ​


ជាចុងក្រោយ ក្នុងឆ្នាំ ២០១២ កុលសម្ព័ន្ធ Karo ក៏បានយល់ព្រមបោះបង់អបិយជំនឿដ៏អាក្រក់
នេះ ដោយសារកិច្ចប្រឹងប្រែងរបស់ Lale Labuko និង John Rowe ជាស្ថាបនិកនៃអង្គការមនុស្ស
ធម៌ Omo Child ។ ក្នុងចំណោមដំណោះស្រាយ និងការបញ្ចុះបញ្ចូល អង្គការមនុស្សធម៌ Omo
Child ក៏ស្នើឱ្យគូស្វាមីភរិយា យកកូនទៅឱ្យអ្នកដទៃចិញ្ចឹម ជាជាងសម្លាប់ពួកគេ៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Daily Mail


Tags: Balguda Buco crocodile Karo Ethiopia Omo