ព័ត៌មានអន្តរជាតិ ៖ បុរសម្នាក់ដែលមានឈ្មោះថា Dustin Brockman ជាពលរដ្ឋរស់នៅ Missi-
ssippi រួមទាំងមិត្តភក្កិ ក៏ដូចជាបងប្អូនប្រុសរបស់ខ្លួន បានបង្កើតនូវស្នាដៃមួយថ្មី ពោលគឺតាម
ប្រមាញ់បានក្រពើកំណាច មានទម្ងន់ដល់ទៅ ៣២០ គ.ក មានប្រវែងជិត ៥ ម៉ែត្រ នៅឯទន្លេ
Mississippi សហរដ្ឋអាមេរិក នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារ
ព័ត៌មានបរទេស MSN ។
គួររំឭកផងដែរ ជាមួយនឹងសមិទ្ធផលស្នាដៃ ដោយប្រមាញ់បានក្រពើកំណាចកាលពីយប់ថ្ងៃ
សៅរ៍កន្លងទៅនេះ បានធ្វើអោយមន្រ្តីផ្លូវការសត្វព្រៃ ចេញសេចក្តីថ្លែងការណ៍អោយដឹងថា
ករណីការប្រមាញ់បានចុងក្រោយមួយនេះ គឺជាស្នាដៃបំបែកនូវឯកទគ្គកម្មមួយថ្មីដោយបាន
ផ្តួលនូវបេក្ខភាពចាស់ ប្រមាញ់បានក្រពើដែលមានទម្ងន់ត្រឹមតែ ៣១៦ គ.ក តែប៉ុណ្ណោះ។
លើសពីនេះ ប្រភពសារព័ត៌មានដដែលក៏បានដកស្រង់បេក្ខភាព ដែលជាអ្នកប្រមាញ់បាន
ដោយផ្ទាល់ដៃអោយដឹងថា វាមិនមែនជាការងាយស្រួលនោះទេ ពោលគឺ ពួកយើងបានចំ
ណាយពេលដល់ទៅ ២ ម៉ោង មុននឹងប្រមាញ់វាបាន ដោយការបាញ់សម្លាប់នឹងកាំភ្លើង។
មិនត្រឹមតែ ចំណាយពេលដល់ទៅពីរម៉ោង ក្នុងការតាមប្រមាញ់អោយទាល់តែបាននោះទេ
តែដោយសារតែវាមានទំហំធំពេក លោក Brockman រួមទាំងមិត្តភក្កិមួយចំនួនផ្សេងទៀត
បានកោះ ហៅជំនួយផ្សេងទៀត មកជួយស្រង់វាឡើងទូក ពោលគឺ ចំនាយពេលដល់ទៅ
៤ ម៉ោងពេញឯណោះ។
យ៉ាងណាមិញ លោក Brockman បានអះអាងបន្ថែមថា លោកនឹងចាត់ការក្រពើកំណាចមួយ
នេះ ដោយជប់លៀង ជាកម្មវិធីទទួលទានសាច់របស់វា ខណៈស្បែកយកទៅធ្វើជាខ្សែស្ពាយ
កាំភ្លើង (gun strap) និងធ្វើជាស៊ុមរូបថតជាដើម៕
* ព័ត៌មានអន្តរជាតិមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖
- ស្ទះផ្លូវរាប់ម៉ោង ចម្ងាយច្រើនគីឡូម៉ែត្រ ខណៈយន្តហោះធ្លាក់ ចំផ្លូវហាយវេ
- លេចធ្លាយ ឯកសារ រកឃើញថា ស៊ីរី ស្តុកទុក សារធាតុគីមី ដល់ទៅ ១ ពាន់តោន
- ផ្ទុះអាវុធ នៅមូលដ្ឋានទ័ព សហរដ្ឋអាមេរិក ជាង ២ ម៉ោង សម្លាប់មនុស្ស រង្គាល
ដោយ ៖ រិទ្ធី
ប្រភព ៖ MSN