CamNews

ប្លែកៗ 

ប្រគល់គ្រឿងអលង្ការជូនម្ចាស់ដើមវិញក្រោយ លូចទៅជាង១០ឆ្នាំ


ចោរដែលមិនគេមិនស្គាល់អត្តសញ្ញាណបានប្រគល់គ្រឿងអលង្ការមកអោយម្ចាស់ដើមវិញ
ក្រោយពេលជាង១០ឆ្នាំដែលខ្លួនបានលួចយកចេញពីផ្ទះមួយនៅ អារ៉ាបីសាអូឌីត។ ម្ចាស់
ផ្ទះបានចេញមកទទួលភ្ញៀវក្រោយពេលដែលឮសម្លេងគោះទ្វាខាងមុខ តែគាត់មិនឃើញ
មាននរណានៅទីនោះទេ មានតែកញ្ចប់មួយតែប៉ុណ្ណោះ។ ដោយសារតែខ្លាចមានគេយក
គ្រាប់បែកមកដាក់ ម្ចាស់ផ្ទះបានទូរស័ព្ទទៅប៉ូលីសដើម្បីរាយការណ៍អំពីកញ្ចប់ដែលគេយក
មកប្លុងចោលនៅមុខទ្វាផ្ទះរបស់ខ្លួន នៅពេលដែលប៉ូលីសបានបើកកញ្ចប់នោះគេបានរក
ឃើញមានគ្រឿងអលង្ការ និងសំបុត្រមួយច្បាប់ ម្ចាស់ផ្ទះនៅចំណាំបានរាល់គ្រឿងអលង្ការ
ដែលជារបស់ខ្លួនដែលបានបាត់កាលពីជាង១០ឆ្នាំមុន។ ចោរម្នាក់នោះបានបន្សល់នូវសំបុត្រ
មួយដែលសូមការអត់ទោសពីខ្ញុំ ព្រោះគេបានលួចយករបស់អស់ទាំងនេះនៅពេលដែលគេ
ជួបបញ្ហាប្រាក់កាសជាទំងន់តែពេលនេះគេពុំត្រូវការវាទៀតឡើយ នេះបើតាមសម្ដីម្ចាស់
ផ្ទះបានប្រាប់។

បើតាមការវិភាគចោរម្នាក់នេះប្រហែលជារកស៊ីកាក់កប ទើបមានចិត្តចេះឈឺចាប់យកគ្រឿង
អលង្ការទាំងអស់នេះមកប្រគល់ជួនម្ចាស់ដើមវិញុ នេះពិតជាចោរដែលមានកំណើតមែន
តែធាតុពិតចោរនៅតែជាចោរ។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ oddee

Tags: robber