CamNews

ទូរស័ព្ទ 

ទូរស័ព្ទក្លាយទៅជាឧបករណ៍ ចាប់ចោរ

ដោយចិត្តស្រឡាញ់ម៉ូដែលទូរស័ព្ទ Samsung Galaxy Note មិត្តភ័ក្តពីរនាក់គឺ Iris និង Peter
បានរួមដៃគ្នា ធ្វើវីដេអូផ្សាយពាណិជ្ជកម្មខ្លីមួយដ៏អស្ចារ្យហើយបានដាក់បង្ហាញនៅលើ
Youtube។ វីដេអូខ្លីនេះ ត្រូវបានទទួលចំណាប់អារម្មណ៍ពីអ្នកវាយតម្លៃលើ Internet ជាខ្លាំង​
ចំពោះស្នាដៃដែលប្រកបដោយភាពឆ្លាតវៃនេះ ហើយគេក៏សង្ឃឹមថាក្រុមហ៊ុន Samsung
នឹងខិតខំច្នៃប្រឌិតអោយប្រសើជាងនេះ ប្រសិនបើចង់យកចិត្តរបស់អ្នកប្រើ។

ក្នុងវិដេអូនេះ ស្រ្តីម្នាក់ ត្រូវចោរឆក់កាបូប ហើយរត់គេច។ នាងបានប្រើ Galaxy Note ថតរូបចោរនោះហើយបាន គូសសំណៅរូបភាពចោរជាមួយនិងព័ត៌មានលំអិតនិង GPS
ជាដើម ដោយប្រើប៊ិច stylus យ៉ាងឆាប់រហ័ស ហើយបង្ហោះវាទៅលើ Facebook ដើម្បី
អំពានាវ ជំនួយពីអ្នកផ្សេង។ នៅពេលដែលចោរត្រូវចាប់ខ្លួន ហើយបុរសនោះ ក៏ប្រើ
Samsung Galaxy Note របស់គេដូចគ្នា ហើយបានកែច្នៃរូបភាព​ក្នុងទូរស័ព្ទ ធ្វើឲ្យរឿង
​ចោរ​ឆក់កាបូបនោះ ក្លាយទៅជារឿង យល់ច្រឡំតែប៉ុណ្ណោះ។



ដោយ៖ មិនា
ប្រភព៖ youtube

Tags: videorobbergalaxy note