CamNews

អាជីវ​ករ​លក់​មាស​នៅផ្សារ​ចាស់​ ត្រូវ​ចោរ​​បាញ់​​ស្លាប់

កាលពីវេលា ម៉ោង៥ល្ងាច ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១២ បុរសជាអាជីវករលក់គ្រឿង អលង្ការ
នៅផ្សារចាស់ ស្ថិតក្នុងសង្កាត់ផ្សារ ចាស់ ខណ្ឌដូនពេញ ត្រូវបានក្រុម ចោរបាញ់ ប្រហារ ត្រូវចំនួន៣គ្រាប់ បណ្ដាល ឲ្យស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ ខណៈជនរងគ្រោះរើឥវ៉ាន់
ឈប់ លក់ដូរ ដើរចេញពីផ្សារ ដោយកាន់ស្បោង ដាក់គ្រឿង អលង្ការជាប់នឹងខ្លួន។

តាមប្រភពព័ត៌មានពី កន្លែងកើតហេតុ បានឲ្យដឹងថា ខណៈជនរងគ្រោះឈ្មោះ ស៊ិន នាថ
អាយុ ៣៥ឆ្នាំ រស់ នៅផ្ទះលេខ ៩៤ ជាន់ទី២ ផ្លូវលេខ១១៨ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ
កំពុងដើរ កាន់ស្បោងគ្រឿង​អលង្ការចេញពីផ្សារ ជិតដល់ច្រកចូលផ្ទះ ស្រាប់តែពេលនោះ
មាន​​ចោរ​​​​​​​​២​នាក់​ស្ទុះចេញ​​មក​ពីច្រកដឿងហែម បាញ់ប្រហារមកលើជនរងគ្រោះចំនួន ៤គ្រាប់ ត្រូវ៣គ្រាប់ បណ្ដាលឲ្យស្លាប់ ភ្លាមៗនៅ កន្លែងកើតហេតុ។​ បានឲ្យដឹងថា ក្រុម​ចោរ​បាន​
ព្យាយាម​​​ដណ្តើម​​យក​កាបូប​​ប្រាក់-​​គ្រឿងអលង្ការ​​​ពី​បុរស​​​អាជីវ​ក​រ​ ប៉ុន្តែ​ដោយ​​សារ​​តែ​បុ​រស
​អាជីវ​ករ​​មិ​ន​​ព្រម​ប្រគល់​​ឱ្យ​ចោរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក៏​កើត​​ការ​​ប្រវាយ​​ប្រតប់​​គ្នា ​ ហើយ​ភ្លាម​នោះ​​ចោរ​ម្នាក់​បាន
​បាញ់​​​ទៅលើ​បុរស​អាជីវ​ករ​ឥត​ញញើត​ដៃ​ គឺ​ត្រូវ​១​គ្រាប់​ចំ​បេះដូង បណ្តាល​​ឲ្យ​ដេក​ដួល​ក្នុង​
ថ្លុក​ឈាម​​ស្លាប់​នៅ​នឹង​កន្លែង​​គួរឲ្យ​រន្ធត់។ គួរឲ្យចាប់អារម្មណ៍ថា កន្លែងធ្វើសកម្មភាពប្លន់
និងប៉ុស្ដិ៍នគរបាលសង្កាត់ផ្សារចាស់ មាន ចម្ងាយពីគ្នា តែជាង១០០ម៉ែត្រប៉ុណ្ណោះ ។

ក្រោយកើត ហេតុអាជ្ញាធរ និង​សមត្ថកិច្ចមូលដ្ឋាន រួមទាំងសមត្ថកិច្ច ជំនាញនៃស្នងការដ្ឋា​ន​
នគរបាល រាជធានីភ្នំ ពេញ បានចុះទៅត្រួតពិនិត្យ និងស្វែងរកវត្ថុ តាងនៅកន្លែងកើតហេតុ
ដែលអាចបន្សល់ ទុកដើម្បីឈានទៅដល់ការចាប់ខ្លួនក្រុមចោរ ទាំងនេះ ។

គួរឲ្យបញ្ជាក់ថា នៅរយៈពេលថ្មីៗនេះ សកម្មភាពចោរប្លន់ ​បាន​កំរើក​ឡើង​គួរឲ្យ​ភ័យ​ខ្លាច
​​ណាស់ ហើយ​​មាន​ចរិត​​កាច​សាហាវ​​ទៀត​ផង ​​គឺ​ឲ្យតែ​​ប្លន់​ភាគ​ច្រើន​តែ​​ង​តែ​បាញ់​សម្លាប់​។

ប្រភព៖ fb

Tags: phnom penhrobbergoldshoot