CamNews

ព័ត៌មានបច្ចេកវិទ្យា 

ជនរងគ្រោះចិនម្នាក់ទៀត អាចនឹងត្រូវពិការភ្នែក ដោយសារការផ្ទុះ iPhone 5

កាលពីថ្ងៃទី ៩ ខែសីហា កន្លងទៅនេះ នារីម្នាក់មានឈ្មោះ Li (ជនជាតិចិន) បានរងរបួសភ្នែកយ៉ាង
ធ្ងន់ធ្ងរ ក្នុងពេលកំពុងសន្ទនា ទូរស័ព្ទ iPhone 5 បានផ្ទុះ។ បំណែកដែលបែក បានផ្លោងចូលភ្នែក
និងធ្វើឲ្យ Li ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ព្យាបាល។

តាមសំដីរៀបរាប់របស់ជនរងគ្រោះ ក្នុងពេលកំពុងប្រើទូរស័ព្ទបានប្រហែល ៤០នាទី នាងមាន
អារម្មណ៍ស្មាតហ្វូនរបស់ខ្លួន ឡើងក្តៅខ្លាំង ហើយអេក្រង់ក៏មានពន្លឺខ្លាំងជាងមុនដែរ។ បន្ទាប់
មក នាងក៏ប្រញាប់ត្រួតពិនិត្យស្មាតហ្វូន ដោយការចុចអេក្រង់ ដើម្បីបញ្ចប់ការសន្ទនា។ ជាក់
ស្តែង ពេលនាងកំពុងតែសម្លឹងមើលទៅស្មាតហ្វូន ជ្រុងផ្នែកខាងស្តាំរបស់ស្មាតហ្វូន ក៏ផ្ទុះឡើង
ហើយបំណែក អំបែងបានផ្លោងចូលភ្នែករបស់នាងតែម្តង។

"ខ្ញុំមិនអាចបើកភ្នែក របស់ខ្ញុំបានទេ" នាង Li ចាំដូច្នេះ។ ភ្លាមនោះ មិត្តភក្តិរួមការងារបានប្រញាប់
ប្រញាល់ ជួយនាំនាងទៅកាន់មន្ទីរពេទ្យ។ តាមការពិនិត្យរបស់ក្រុមវេជ្ជបណ្ឌិត ប្រស្រីភ្នែករបស់
ជនរងគ្រោះឡើងក្រហម រលាក និងត្រូវប៉ះឆ្កូត។

iPhone 5 របស់នាង Li ដែលបានផ្ទុះបែក និងបង្កឲ្យនាងមានគ្រោះថ្នាក់

ឆ្លើយតបនឹង Da Lian Evening News, Li បានឲ្យដឹងថា នាងបានទិញ iPhone 5 កាលពីខែកញ្ញា
ឆ្នាំ ២០១២ ។ ក្នុងអំឡុងពេលប្រើវ វាធ្លាប់បានជ្រុះ និងមានស្នាមបែកនៅជ្រុងខាងលើ ផ្នែកខាង
ស្តាំ ដែលជាកន្លែងបានផ្ទុះផងដែរ។ ប៉ុន្តែមុនកើតហេតុ ស្មាតហ្វូន នៅតែប្រើប្រាស់បានជាធម្មតា
មិនមានបញ្ហាអ្វីដែលខុសប្លែកពីធម្មតា បង្ហាញឲ្យដឹងឡើយ។

អ្នកតំណាងរបស់ក្រុមហ៊ុន Apple បានឲ្យដឹងថា ក្រុមហ៊ុនត្រូវការធ្វើការត្រួតពិនិត្យហេតុការណ៍នេះ
ឲ្យបានច្បាស់ល្អិតល្អន់ ជាមុនសិន មុននឹងបញ្ចេញនូវប្រតិកម្មណាមួយ ស្តីពីបញ្ហានេះ៕

បញ្ហាមួយចំនួនដែលពាក់ព័ន្ធនឹងគ្រោះថ្នាក់ កើតចេញពី iPhone ៖

iPhone 5 បង្កឲ្យមានចរន្តឆក់មនុស្សស្លាប់ ពេលកំពុងសាកថ្ម

អ្នកប្រើប្រាស់ទូរស័ព្ទម្នាក់ទៀត ត្រូវបានដេកពេទ្យ ព្រោះឆក់ពេលសាកថ្ម iPhone

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ VReview

 


Tags: iPhone 5 exploded victim blind china smartphone apple Li hightech