CamNews

កីឡាអន្តរជាតិ 

Chelsea បញ្ចេញរូបរាងឯកសណ្ឋានថ្មី សំរាប់រដូវកាល ២០១៣-២០១៤

ថ្មីៗនេះ Chelsea បានបញ្ចញរូបភាពមួយចំនួនដែលបង្ហាញពី ឯកសណ្ឋានថ្មីរបស់ខ្លួនសំរាប់
រដូវកាលថ្មី ២០១៣-២០១៤ ។ ក្នុងការផ្សាយពាណិជ្ជកម្ម គេឃើញកីឡាករល្បីរបស់ Chelsea
ស្រោបទៅដោយស្បែកពណ៌ខៀវចាស់ តែមួយពណ៌ប៉ុណ្ណោះ ។ បន្ទាប់មកស្រទាប់ពណ៌ខៀវ
នោះ បានរលប់បាត់ម្តងបន្តិចរហូតលិចចេញ រូបរាងមុខមាត់កីឡាករ និង ឯកសណ្ឋានថ្មី ។



ឯកសណ្ឋានថ្មីនេះ មានការផ្លាស់ប្តូរបន្តិចបន្តួចប៉ុណ្ណោះ ដូចជា កអាវ និង ដៃ ហើយចំណែក
ឡូហ្កូ ផ្តូរទៅជាផ្ទៃពណ៌សរវិញ ហើយស្រោបដោយពណ៌មាស ។ ចំណែក  Petr Cech វិញ
ឯកសណ្ឋានពិសេស គឺពណ៌លឿងភ្លឺចាំងតែម្តង ។ អ្នកគាំទ្ររបស់  Chelsea  សង្ឃឺមថាការ
ផ្លាស់ប្តូរ ឯកសណ្ឋានថ្មីនេះអាចនាំមកនូវ សំណាងល្អច្រើនដល់ក្រុម Chelsea ៕

 


ដោយ ៖ កុសល
ប្រភព ៖ k14 


Tags: chelsea new jersy