CamNews

ព័ត៌មានអន្តរជាតិ 

និស្សិតម្នាក់ រងគ្រោះ ក្រោយមានករណី ផ្ទុះអាវុធ បាញ់បោះគ្រាប់ពិត នៅក្នុងសកលវិទ្យាល័យ

ព័ត៌មានអន្តរជាតិ ៖ បើយោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ​ សារព័ត៌មានបរទេស អាស៊ីវ័ន ដែលទើបតែបានចេញផ្សាយ កាលពីពេលកន្លងទៅនេះ អោយដឹងថា យ៉ាងហោចណាស់ មាននិស្សិតម្នាក់ រងរបួស ក្រោយពីមាន ករណី បាញ់បោះគ្រាប់ពិត នៅឯ បរិវេន សកលវិទ្យាល័យ U.S. South Carolina State University សហរដ្ឋអាមេរិក ។


បើតាមការអោយដឹង ពីនាយកដ្ឋាន ថ្នាក់សិក្សាមូលដ្ឋាន សកលវិទ្យាល័យអោយដឹងថា មកទល់ នឹងខណៈនេះ ប៉ូលីស ក៏កំពុងតែ កំណត់សម្គាល់ តម្រុយ ដើម្បីឈានទៅដល់ការចាប់ឃាត់ខ្លួន ជនសង្ស័យ ទាំង ៤ នាក់ ។បន្ថែមពីលលើនេះ ប្រភពសារព័ត៌មានដដែល បន្តគូសបញ្ជាក់អោយ ដឹងថា ករណី ផ្ទុះអាវុធ បាញ់បោះគ្រាប់ពិត មួយនេះ បានកើតឡើង កាលពីរសៀល ថ្ងៃសុក្រម្សិល មិញនេះ វេលាម៉ោង ប្រមាណជាង ១ និង ៣០ នាទីរសៀល (ម៉ោងក្នុងស្រុក សហរដ្ឋអាមេរិក) ។

ផ្ទុយទៅវិញ បើយោងតាមសេចក្តីថ្លែងការណ៍ ចុងក្រោយបង្អស់ ពីសកលវិទ្យាល័យអោយដឹងថា ក្រុមមន្រ្តីប៉ូលីស ក៏កំពុងតែ ធ្វើការតាមដានស៊ើបអង្កេត​របស់ខ្លួន ក្នុងការតាមប្រមាញ់ជនសង្ស័យ ទាំង ៤ នាក់ បន្ទាប់ពីមានការស្រាយ​បំភ្លឺ ក៏ដូចជា បញ្ជាក់អត្តសញ្ញាណ ពីសំណាក់សាក្សីដែល បានឃើញហេតុការណ៍ខាងលើ ដោយផ្ទាល់ ។

គួររំឭកផងដែរថា ជនរងគ្រោះ ដែលបានរងគ្រោះដោយសារតែ ការផ្ទុះអាវុធនោះ បើតាមរបាយកា រណ៍ពុំទាន់ មានប្រភពច្បាស់ការណ៍ណាមួយ បញ្ជាក់អោយដឹងពីស្ថានភាព ជម្ងឺរបស់គេនៅឡើយ ទេ ថាតើ វាពិតជា មានការគម្រាមគំហែង ដល់អាយុជីវិត ឬក៏យ៉ាងណា ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: US Shot USA United States Washington DC Int news Unt news Viral video