CamNews

ជីវិតរស់នៅ 

បួនចំនុចដែលអ្នកត្រូវអនុវត្តដើម្បីគេចផុត ពីការបោកប្រាស់

ជាទូទៅការបោកប្រាស់ គឺជាទង្វើមួយដែលត្រូវបានសង្គមស្អប់ខ្ពើម។ យ៉ាងណាក៏
ដោយការ
បោកប្រាស់នៅតែអាចកើតមានឡើង ទោះជានៅក្នុងប្រទេសជឿនលឿន
ដែលបានអភិវឌ្ឍ
រួចហើយក៏ដោយ។ ការរួចផុតពីការបោកប្រាស់ មានន័យថាមិនបាន
ទទួលរងការខាតបង់ទាំង
ឡាយដែលបង្កឡើងដោយជនទុច្ចរិតណាមួយនោះទេ។

ខាងក្រោមនេះ គឺជាបួនចំនុចដែលអ្នកត្រូវអនុវត្តដើម្បីគេចផុតពីការបោកប្រាស់៖
១.ការគ្រប់គ្រងភាពមានមហិច្ឆិតារបស់ខ្លួនៈ
ការបោកប្រាស់អាចនឹងផ្តើមចេញពីការដុតភ្លើងមហិច្ឆិតារបស់អ្នក។ ដូច្នេះអ្នកត្រូវតែចេះគ្រប់
គ្រងភាពមានមហិច្ឆិតារបស់អ្នក ដោយព្យាយាមមិនអោយគេដឹងច្បាស់ពីមហិច្ឆិតារបស់អ្នក និង
មិនត្រូវអោយមហិច្ឆិតារបស់អ្នក ជុំរុញអោយអ្នកធ្វើការសំរេចចិត្តដោយគ្មានការពិចារណាអោយ
បានល្អិតល្អន់។

២.ការគ្រប់គ្រងភាពមានមេត្តាធម៌របស់ខ្លួនៈ
មេត្តាធម៌គឺជាអ្វីដែលសង្គមចង់បាន និងជាអ្វីដែលអ្នករាល់គ្នាចង់បានផងដែរ។ ប៉ុន្តែអ្នកក៏ត្រូវចេះ
មានការប្រុងប្រយ័ត្ន ក៏ដូចជាការគ្រប់គ្រងភាពមានមេត្តាធម៌របស់ខ្លួន។ ជារួមត្រូវធ្វើការពិចារណា
ថាតើអ្នកណាគួរអោយអាណិតនិងគួរអោយអ្នកជួយ អ្នកណាគួរអោយអាណិតប៉ុន្តែមិនគួរអោយ
អ្នកចង់ជួយ អ្នកណាមិនគួរអោយអាណិតនិងមិនគួរអោយជួយ អ្នកណាមិនគួរអោយអាណិតប៉ុន្តែ
គួរអោយអ្នកជួយ ដើម្បីចៀសផុតពីការទទួលរងពីការបោកប្រាស់ និងការលើកស្ទួយនូវការបោក
ប្រាស់ដោយមិនដឹងខ្លួន។

៣.ភាពវៃឆ្លាតនិងយល់ដឹងពីបរិបទជុំវិញៈ
សំដៅទៅលើភាពអាចយល់បាន និងអាចសន្និដ្ឋានបានចំពោះទង្វើបោកប្រាស់ទាំងនោះ ដោយ
ផ្អែកលើបទពិសោធន៍(បទពិសោធន៍ផ្ទាល់ និងប្រយោល) ក៏ដូចជាភាពវៃឆ្លាតរបស់អ្នក ហើយក៏
សំដៅលើភាពអាចយល់បាន និងអាចសន្និដ្ឋានបានចំពោះទង្វើបោកប្រាស់បែបប្រយោល​ ជា
ឧទាហរណ៍ "សុភាព"ជាមិត្តភ័ក្តិជិតស្និត ជឿជាក់ និងស្មោះត្រង់របស់អ្នក ហើយដោយភាពមិន
សូវឆ្លាត "សុភាព"បានចាញ់បោកគេដោយមិនដឹងខ្លួន បន្ទាប់មកទៀត"សុភាព" ក៏អាចមកបោក
ប្រាស់អ្នកបន្តដោយមិនដឹងខ្លួនផងដែរ។

៤.ការហ៊ានទំលាយអំពីរឿងចាញ់បោកគេៈ
ជាទូទៅអ្នកដែលបានចាញ់បោកគេ មិនហ៊ាននិយាយចេញមកក្រៅទេ ព្រោះខ្លាចខ្មាស់គេ រឺខ្លាច
គេសើចចំអក ដែលទង្វើបែបនេះធ្វើអោយជនបោកប្រាស់កាន់តែបានចិត្ត។ ផ្ទុយទៅវិញ បើអ្នក
បង្ហាញអោយឃើញនូវការហ៊ានទំលាយអំពីរឿងចាញ់បោកគេ នោះវាអាចជារឿងមួយដែលធ្វើ
អោយជនបោកប្រាស់មិនហ៊ាន រឺស្ទាក់ស្ទើរក្នុងការបោកប្រាស់អ្នក។ ទោះបីជាយ៉ាងណាក៏ដោយ
អ្នកត្រូវធ្វើការសំរេចចិត្តអោយបានច្បាស់ថាតើអ្នកគួរប្រាប់ពីរឿងចាញ់បោកគេនេះទៅនរណា
ដែលអាចជាប្រយោជន៍ក្នុងការជួយដល់អ្នកបាន។

***និពន្ធដោយលោក សៀង ប៊ូហឿង

ដោយ៖ និស្ស័យ
ប្រភព៖ b-sek


Tags: 4things avoid being cheated lifestyleknowlegde