CamNews

យល់ដឹង 

គូស្នេហាខ្ទើយស្រស់ស្អាតនិងល្បីឈ្មោះក្នុងលោក

បច្ចុប្បន្នគឺជាយុគសម័យមួយ ដែលពិភពលោកមើលឃើញសារសំខាន់នៃសិទ្ធិរបស់មនុស្ស
ក្នុងនោះប្រទេសភាគច្រើនបានផ្ដល់សិទ្ធិពេញទំហឹងដល់មនុស្សភេទទីបី ដូច្នេះពួកគេមាន
សិទ្ធិគ្រប់គ្រាន់ក្នុងការស្រឡាញ់គ្នា និងរៀបការជាមួយគ្នា។

សូមតាមដានដូចខាងក្រោម ថាគូស្នេហារបស់មនុស្សភេទទីបីសមគ្នាយ៉ាងណា ៖

១/ គូស្នេហ៍ប្រុសខ្ទើយស្អាតបំផុត

នោះគឺគូស្នេហ៍មួយគូដែលភាគីខាងជាបុរសមកពី Ukraina និងភាគី "នារី" មកពីប្រទេស
ចិន។ គូស្នេហានេះត្រូវបានគេនិយាយថា សមគ្នា និងសង្ហារបំផុតក្នុងលោក។ បច្ចុប្បន្ន ប្រវត្តិ
របស់ពួកគេមិនទាន់ត្រូវបានបង្ហើបអោយដឹងនៅឡើយ ប៉ុន្ដែតាមរយៈបណ្ដារូបថតនេះបាន
ធ្វើអោយអ្នកលេងអ៊ីនធើរណែតមានភ្ញាក់ផ្អើល។


គេបានដឹងថា គូស្នេហានេះបានរៀបការជាមួយគ្នាក្រោយពីស្គាល់គ្នាបាន ៦ខែ។ ដំបូងឡើយ
ពុក ម្ដាយរបស់ពួកគេពិបាកចិត្តយ៉ាងខ្លាំងពេលដឹងថាកូនខ្លួនជាមនុស្សខ្ទើយ តែចុងក្រោយ
ក៏បានយល់ព្រមធ្វើពិធីរៀបការអោយពួកគេ។

២/ គូស្នេហ៍ស្រីភេទទីបីលេចធ្លោបំផុតនៅហូលីវូដ

នោះគឺពិធីការនីទូរទ្សន៍ដ៏ល្បីឈ្មោះ Ellen DeGeneres និងអ្នកសំដែងស្រី Portia de Rossi ។
ពួកគេទាក់ទងគ្នាបាន ៤ឆ្នាំ រួចក៏បានរៀបការជាមួយគ្នាកាលពីខែសីហា ឆ្នាំ ២០០៨។

DeGeneres បាននិយាយអំពីសង្សាររបស់ខ្លួនថា ៖ "នាងបានបង្រៀនខ្ញុំនូវវិធីរស់នៅ។ ពួក
យើងបានជជែក និងចែករំលែកដល់គ្នា ព្រមទាំងមានអារម្មណ៍ថា នេះគឺជា ភាពត្រឹមត្រូវ
សម្រាប់អ្នកទាំងពីរ"។

៣/ គូស្នេហ៍ប្រុសខ្ទើយល្បីឈ្មោះនៅប្រទេសចិន


គូស្នេហាខ្ទើយមួយគូនេះ ធ្លាប់បានធ្វើអោយកក្រើកដល់អ្នកលេងអ៊ីនធើរណែតនៅប្រទេស
ចិន ដោយសារតែភាពស្រស់ស្អាតរបស់ពួកគេ។ រូបថតខាងលើនេះត្រូវបានថតកាលពី
J.law មានអាយុ ១៧ឆ្នាំ និង Kirio អាយុ ២៦ឆ្នាំ៕



ដោយ ៖ សូរីយ៉ា
ប្រភព ៖ K14

Tags: gaylesbian