CamNews

កីឡាអន្តរជាតិ 

គ្រូបង្វឹករបស់ Manny Pacquiao ទំលាយរឿង Floyd Mayweather មិនហ៊ានវាយ ជាមួយកូនសិស្សគាត់

ការប្រកួត រវាងកីឡាករ ប្រដាល់លំដាប់ អន្តរជាតិ Manny Pacquiao និង Floyd Mayweather គឺជា ការប្រកួត មួយដែលទស្សនិកជន ទន្ទឹងរង់ចាំ ក្នុងក្តីស្រមៃ របស់ទស្សនិកជន ជានិច្ច ។ ចាប់តាំងតែ ពីរឿង ចាប់អោយ អ្នកទាំង ២ ប៉ះគ្នា កាលពី ២ ឆ្នាំមុន មកទល់ពេលនេះ វាមិនទាន់កើត ឡើងពិត ប្រាកដ នៅឡើយ ។

Pacquiao និង Tim Bradley

ជាមួយ និងបទសំភាសន៍ ថ្មីៗនេះដែល ទាក់ទងនិង ការប្រកួតរបស់ Pacquiao និង Tim Bradley នៅចុងសប្តាហ៍នេះ លោកគ្រូបង្វឹក របស់ Pacquiao បានទំលាយរឿង ខ្លះៗដែលទាក់ទង ជាមួយ និងការប្រកួត ក្នុងក្តីស្រមៃ Pacquiao និង Mayweather ។ លោកគ្រូ Freddie Roach បានប្រាប់ថា ហេតុផល ធំបំផុតដែល Mayweather មិនព្រមវាយ ជាមួយ Pacquiao សោះនោះ គឺព្រោះតែ រូបគេ ចង់ទុក កំណត់ត្រា មិនដែលចាញ់ របស់ខ្លួន រហូតដល់ពេល ដែលខ្លួន ចូលនិវត្ត ។ ពិតណាស់ Floyd Mayweather ជាកីឡាករ ប្រដាល់មួយរូប មិនដែលចាញ់ឡើយ តាំងតែពី ពេលដំបូង មក ដល់ពេលនេះ ហើយក៏បានប្រកាស ការចូលនិវត្តន៍ របស់ខ្លួន នៅរដូវកាល ក្រោយឬអាច និយាយ បានថា ឆ្នាំក្រោយនេះឯង ។ លោកគ្រូ Freddie បន្តថា នេះមិនមែន មានន័យថា Mayweather ក្លប ខ្លាចកូនសិស្ស គាត់ឡើយ តែដោយសារតែ Mayweather គិតថា មិនចង់អោយ កំណត់ត្រាមិន ដែលចាញ់ របស់ខ្លួន ត្រូវបំផ្លាញចោល ព្រោះការរក្សា កំណត់ត្រា បែបនេះ វាមានកេរ៍ឈ្មោះបាន យូរ ។


លោកគ្រូ Freddie Roch

គួរបញ្ជាក់ ផងដែរថា ព័ត៌មានពីការ ផ្គូរផ្គង អោយប៉ះគ្នា របស់អ្នកទាំង ២ ត្រូវបានផុសឡើង នៅ ពេលដែល កីឡាករទាំង ២ ស្ថិតក្នុងពេល មួយល្បីខ្លាំង បំផុតដោយ អ្នកទាំង ២ ក៏ធ្លាប់បាន ជួប ផ្ទាល់មាត់ តាមទូរស័ព្ទ ផងដែរ ដោយបានយល់ព្រម ពិនិត្យឈាម និងដាក់លុយប្រកួត ច្រើន ។ ក្រោយពីនោះមក យើងមិនដែល បានលឺដំណឹង ពី Floyd ទៀតឡើយ ៕ 


Floyd Mayweather

ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail 


Tags: sport boxing floyd mayweather manny pacquiao