បុរសអាយុ ៤៨ឆ្នាំ ម្នាក់ នៅប្រទេសថៃ បានសារភាពថា ខ្លួនបានធ្វើសកម្មភាពលួចខោ អាវ
ទ្រនាប់ អស់រយៈពេល ៣០ឆ្នាំមកហើយ។
ហេតុការណ៍នេះ ត្រូវបានគេដឹង ខណៈដែលបុរសនេះត្រូវនគរបាលចាប់ខ្លួន ពីបទលួចចូលក្នុង
កន្លែងឯកជនរបស់អ្នកដទៃ ដោយខុសច្បាប់ នៅតំបន់ Chinatown ក្នុងក្រុង Bangkok ប្រទេស
នៃប្រទេសថៃ។
បន្ទាប់មក កងកម្លាំងនគរបាល ក៏បានចុះត្រួតពិនិត្យផ្ទះរបស់បុរសនេះ ទើបគេរកឃើញខោ អាវ
ទ្រនាប់របស់ស្ដ្រី ចំនួន ១០,០០០គូ។ មិនតែប៉ុណ្ណោះ នៅក្នុងរថយន្ដរបស់ជនសង្ស័យនេះ ក៏មានខោ
អាវទ្រនាប់ស្ដ្រីចំនួន ១,០០០គូ ផងដែរ។
ជាចុងក្រោយ បុរសអាយុ ៤៨ឆ្នាំរួបនោះ បានសារភាពថា ខ្លួនបានធ្វើសកម្មភាពលួចខោ អាវទ្រនាប់
នេះ តាំងពីអាយុ ១៨ឆ្នាំមកម្លេះ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ K14