CamNews

កីឡាអន្តរជាតិ 

Rubin Kazan បំបាក់ Chelsea ក្នុងជើងទី ២ តែត្រូវធ្លាក់ពី Europa League (មានវីដេអូ)

ការប្រកួត Europa League រវាង Rubin Kazan និង Chelsea ក្នុងជើងទី ២ បានបញ្ចប់សប់
គ្រប់ហើយកាលពីយប់មិញ ។

ការប្រកួតធ្វើឡើងនៅទឹកដីរបស់ Rubin  Kazan ទទួលស្វាគមន៍ក្រុមភ្ញៀវ Chelsea ដែល
មានពិន្ទុគ្រាប់បាល់នាំមុខ កាលពីជើងទី  ១  រួចមកហើយ ។ បើកការប្រកួតតង់ទី ១ បាន
៤  នាទី កីឡាករ  Torres  បានស៊ុតបាល់បញ្ចូលទីមួយគ្រាប់នាំមុខមុន បញ្ចប់តង់ទី ១ ពិន្ទុ
គ្រាប់បាល់លទ្ធផល ជាបណ្តោះអាសន្ន ១ - ០ ។



ចូលមកដល់តង់ទី ២ ការប្រកួតរវាងក្រុមទាំងពីរ មានភាពស្វិតស្វាញខ្លាំងណាស់ធ្វើអោយ
ពិន្ទុគ្រាប់បាលមានការប្រែប្រួល ក្នុងនាទី ទី ៥១ Marcano របស់ Rubin ស៊ុតបានមួយគ្រាប់
តមកទៀត Chelsea បន្ថែមមួយគ្រាប់ទៀតដោយ Mooses នៅទី ទី ៥៥ ។ គ្រាប់បាល់មិន
ទាន់បញ្ចប់ត្រឹមនេះទេ Rubin Kazan វាយបកបាន ២ គ្រាប់វិញដោយកីឡាករ Karadeniz
នៅនាទី ទី  ៦២ និង Natcho នៅនាទី ទី ៧៥  បញ្ចប់ការប្រកួត Rubin Kuzan ទទួលបាន
ជ័យជំនះ ក្នុងទឹកដីរបស់ខ្លួន តែធ្លាក់ពី Europa League ព្រោះចាញ់ពិន្ទុគ្រាប់បាល់កាលពី
ជើងទី ១ ៕


ដោយ ៖ កុសល
ប្រភព ៖ k14


Tags: chelsea rubin kazan europa