CamNews

យល់ដឹង 

១២ ចំនុច សារៈប្រយោជន៍ នៃការប្រើប្រាស់សំលី

យើងបានដឹងហើយថា សំលីយើងប្រើប្រាស់ សំរាប់តែនៅមន្ទីពេទ្យច្រើនបំផុត ហើយនៅ
ផ្ទះយើងប្រើសំរាប់ជូត ក្រចក លាងរបួស សំអាតត្រចៀកជាដើម ។ តែតាមពិត សំលីមាន
សារៈប្រយោជន៍ច្រើនជាងនោះទៅទៀត ដូចខាងក្រោមនេះ ៖



-ជួយកំចាត់ ក្លិនអាក្រក់ ចេញពីទូរទឹកកក ដោយយកដុំសំលីជ្រលក់ជាមួយវ៉ានីឡាអោយ
សើម ហើយយកទៅដាក់ក្នុងធ្នើទូរទឹកកកផ្នែកខាងក្រោយ ។

-កំចាត់ស្លែ និង ផ្សិតនៅក្នុងបន្ទប់ទឹក ដោយជ្រលក់សំលីជាមួយនិង ទឹកសាប៊ូ ហើយយក
វាទៅញ៉ុកកន្លែងដែលពិបាកសំអាត ដូចជា កន្លៀតកៀនកោះ ឬ ប្រហោងតូចៗ ទុកចោល
ប្រហែល ១ ម៉ោង លាងសំអាតដោយទឹកក្តៅអ៊ុន ផ្សិតនិងស្លែ បាត់អស់គ្មានសល់ ។

-ជួយអោយបន្ទប់ មានក្លិនក្រអូបបានឆាប់រហ័ស​ ដោយយកដុំសំលី ទៅជ្រលក់ជាមួយនិង
ទឹកក្រអូប ដែលអ្នកចូលចិត្ត ហើយយកទៅដាក់ ក្នុងបន្ទប់ វានឹងបញ្ចេញក្លិនម្តងបន្តិចៗ មិន
ត្រឹមតែក្លិនទេ ហើយជាប់ក្នុងបន្ទប់បានយូរទៀតផង ។

-ការពារស្រោមដៃជ័រ មិនអោយរហែកដោយក្រចករបស់យើង ដោយដាក់ដុំសំលីតូចៗទៅ
ក្នុងស្រោមដៃនោះ ដូចនេះពេលដែលយើងពាក់វា នោះក្រចកយើងនឹង មិនធ្វើអោយស្រោម
ដៃរហែកឡើយ ។

-ការពារការឈឹចាប់ បណ្តាលមកពីស្បែកជើងថ្មី​ ដោយយកសំលីទៅដាក់នៅ កន្លែងដែល
ប្រអប់ជើងយើងឈឺ ហើយបិតជាមួយបង់ ជាការស្រេច ។

-ជួយអោយ កាបូបរបស់អ្នក មានក្លិនល្អ ដោយយក ដុំសំលីតូចៗ ដែលបានបាញ់ទឹកអប់
ដាក់ រួចហើយដាក់វាចូលក្នុងកបូបរបស់អ្នក ជាការស្រេច ។ ឧស្សាហ៍ផ្លាស់ប្តូរវា ក្នុងរយៈ
ពេល ១ សប្តាហ៍ ឬ ២ សប្តាហ៍ម្តង ។

-បំបាត់អាការៈ ឈឺឆ្មេញ ដោយយក ដុំសំលីទៅជ្រលក់ជាមួយស្រាវីស្គី ឬ ប្រេងរុក្ខជាតិ
វ៉ានីយ៍ ហើយយកទៅដាក់កន្លែងដែលឈឺដោយ ផ្ទាល់តែម្តង ។

-សំអាត និង ថែរក្សាគ្រឿងអលង្ការ ដោយសំអាត ឬ លាងដោយប្រើ សំលី និង ទុកដាក់
ដោយយកសំលី រុំ ឬ ធ្វើជាទ្រនាប់ ។

-ការពារកុំអោយសត្វតូចៗ មកបំផ្លាញសួនច្បាររុក្ខជាតិរបស់អ្នក ដោយយកសំលីជ្រលក់
ជាមួយទឺកខ្មេះ ហើយយកទៅញាត់ចូល ក្នុងប្រអប់ដាក់ហ្វីល ហើយចោះប្រហោងនៅលើ
គំរប រួចយកទៅដាក់ចោលតាមរន្ធ របស់សត្វ ឬ តាមគល់របស់ដើមផ្ការ ។

-ធ្វើជាជន្លុះ ឬ អុសសំរាប់ បង្កាត់ភ្លើង ។

-អាចបណ្តុះសណ្តែក នៅក្នុងផ្ទះបានដោយ ជំនួយពីសំលី ។

-ជួយអោយផ្ការ នៅស្រស់បានយូរ ដោយចាក់ទឹកចូលទៅក្នុងរន្ធ ឬ ប្រហោងរបស់រុក្ខជាតិ
រួចយកសំលី ទៅញ៉ុកប្រហោងនោះ វានឹងជួយអោយ ផ្ការនៅស្រស់បានយូរ ៕

 


ដោយ ៖ លីលី
ប្រភព ៖ 2care 


Tags: lifestyle knowledge cotton