វិធីបញ្ចុះទម្ងន់ថ្មីបំផុត និងគ្រោះថ្នាក់បំផុតមួយ កំពុងត្រូវបាននារីមួយចំនួនអនុវត្ត នោះគឺការញ៉ាំ
សំឡីគ ជ្រលក់ទឹកផ្លែឈើ។
នៅក្នុងកម្មវិធីទូរទស្សន៍មួយ កូនស្រីរបស់តារាកំប្លែង Eddie Murphy នាង Bria Murphy អាយុ ២៣
ឆ្នាំ បានបង្ហើបអំពីអាថ៌កំបាំងនៃការបញ្ចុះទម្ងន់ និងរក្សារាងរៅដ៏ស្រឡូនរបស់ខ្លួន ដោយការប្រើ
ប្រាស់សំឡីគ ជ្រលក់ទឹកក្រូចពោធិ៍សាត់ជាអាហារ។ Bria Murphy ឱ្យដឹងថា សំឡី ជ្រលក់នឹងទឹក
ក្រូចពោធិ៍សាត់ ធ្វើឱ្យឆាប់ឆ្អែត វាធ្វើឱ្យនាងមិនអាចញ៉ាំអ្វីផ្សេងទៀតបាន។
តារាសម្ដែងស្រីនាង Bria Murphy បង្ហើបអាថ៌កំបាំងរក្សារាងស្រឡូន ដោយការ
ញ៉ាំសំឡី
បន្ទាប់ពីកម្មវិធីទូរទស្សន៍នោះ មាននារីជាច្រើនបានធ្វើតាមវិធីសម្រកទម្ងន់ដ៏គ្រោះថ្នាក់នេះ។ ថ្មីៗ
នេះ នៅលើទំព័រ Youtube មានវីដេអូមួយ បង្ហាញអំពីដំណើរការនៃការបញ្ចុះទម្ងន់របស់នារីសក់
លឿងម្នាក់។ នាងឱ្យដឹងថា រៀងរាល់ពេលបាយ នាងញ៉ាំសំឡីគ ជ្រលក់ទឹកក្រូចពោធិ៍សាត់ ឬទឹក
ផ្លែឈើក្រឡុក ចំនួន ៥ដុំ ដើម្បីធ្វើឱ្យមានអារម្មណ៍ឆ្អែត ដោយមិនខ្លាចការឡើងទម្ងន់។
ប៉ុន្ដែ ក្រុមអ្នកឯកទេសផ្នែកពេទ្យវិទ្យា យល់ថា នេះគឺជារបបតមអាហារដ៏គ្រោះថ្នាក់ ព្រោះវាមិន បានផ្ដល់ជាតិបំប៉នគ្រប់គ្រាន់ដល់រាងកាយ។ ជាងនេះ សំឡីឧស្សាហកម្ម ត្រូវបានផលិតពីសរសៃ
polyester ដែលត្រូវបានគេសម្អាតឱ្យស ដោយប្រើគីមីជាច្រើនប្រភេទ ដូច្នេះ វានឹងមានគ្រោះថ្នាក់
ដល់សុខភាព។
Brandi Koskie ដែលជាអ្នកគ្រប់គ្រងគេហទំព័រនិយាយអំពីការតមអាហារ ឱ្យដឹងថា ៖ “ខោអាវ
របស់អ្នក ក៏ត្រូវបានធ្វើឡើងអំពីសរសៃ polyester។ ការលេបសំឡីឧស្សាហកម្មមួយម៉ាត់ចូលពោះ ក៏ស្មើនឹងការជ្រលក់អាវរបស់អ្នកទៅក្នុងទឹកក្រូចពោធិ៍សាត់ រួចទំពាលេបដូច្នោះដែរ។ វិធីនេះ មិន
ល្អ ចំពោះសុខភាពសូម្បីតែបន្ដិច” ។
នារីម្នាក់ផ្សេងទៀត ធ្វើត្រាបតាម ដោយញ៉ាំសំឡី និងទឹកក្រូចពោធិ៍សាត់ ជាអាហារ
ចំណែក វេជ្ជបណ្ឌិត Ovidio Bermudez អគ្គនាយកនៃមន្ទីរព្យាបាលជម្ងឺ មិនឃ្លានអាហារ នៅ តំបន់
Denve អះអាងថា ការញ៉ាំសំឡីជ្រលក់ទឹកក្រូចពោធិ៍សាត់ អាចបណ្ដាលឱ្យស្ទះដង្ហើម ខ្វះជីវជាតិ ស្ទះ
ពោះវៀន ព្រមទាំងអាចបង្កគ្រោះថ្នាក់ដល់ជីវិត។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
ស្ត្រីមានគភ៌ម្នាក់កំពុងតែច្រៀងខារ៉ាអូខេ ស្រាប់តែបែកទឹកភ្លោះសម្រាលកូន
Game Show ទូរទស្សន៍ជប៉ុន "ស្ទាបដើមទ្រូង ទាយឈ្មោះ"
នារីអភ័ព្វ កើតមកមិនមានប្រដាប់បន្ដពូជ
ក្រុមនារីសិចស៊ី កំដរបុណ្យសព ដោយលេងភ្លេង ទាន់សម័យ (វីដេអូ)
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ ABC