គូស្វាមីភរិយាស្ទើរតែទាំងអស់តែងជួបប្រទះបញ្ហាផ្លូវភេទក្រោយពីបានរៀបការរួច។ តើនេះ
បណ្ដាលពីមូលហេតុអ្វីខ្លះ?
បុរសភេទ
នៅពេលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅ បុរសតែងជួបប្រទះបញ្ហាប្រដាប់ភេទមិនរឹង។
ប្រការដែលល្អបំផុតក្នុងការធ្វើអោយប្រសើរឡើង បុរសគួរតែហាត់ប្រាណ ហូបចុកត្រឹមត្រូវ
និងមិនគួរហូបស្រា ឬជាតិអាកុលច្រើន ហើយការបោះបង់បារីក៏ជាកត្តាល្អមួយដែរ។
នៅក្នុងវ័យកណ្ដាល ថាមពលបុរសកាន់តែត្រូវថយចុះ ជីវភាពផ្លូវភេទរបស់ពួកគេក៏ត្រូវរងការ
លំបាក ដូច្នេះ ដើម្បីធ្វើអោយការឡើងគ្រែមានការល្អប្រសើរ ដៃគូរបស់បុរសគួរតែចំណាយ
ពេលយូរបន្ដិចក្នុងការបបោសអង្អែលដើម្បីកំដៅសាច់ដុំមុនចូលប្រយុទ្ធ។
ស្ដ្រីភេទ
ស្ដ្រីដែលស្ថិតក្នុងវ័យអស់រដូវតែងមានចំណង់ផ្លូវភេទតិចជាងមុន បូករួមជាមួយកត្តាឡើង
ទម្ងន់ផងដែរនោះ បានធ្វើអោយបុរសលែងចង់មានភាពស្រើបស្រាល។ ក្រៅពីនេះ ជីវភាព
ផ្លូវភេទត្រូវធ្លាក់ចុះក៏អាចបណ្ដាលមកពីការមានផ្ទៃពោះផងដែរ។
ប្រការដែលអាចជួយដោះស្រាយបញ្ហានេះ ស្រ្ដីគួរតែយកចិត្តទុកដាក់ក្នុងការហូបចុកដើម្បី
ថែរក្សារាងអោយបានស្រឡូនការពារកុំអោយឡើងទម្ងន់ហួសពេក។
ភាពខុសគ្នារបស់ស្វាមី និងភរិយា
ស្ដ្រីមានចំណង់ផ្លូវភេទទាបជាងបុរសដល់ទៅ ៥ ឬ៦ដង ហើយជួនកាល ពួកគេក៏មានការ
ចូលចិត្ដកាយវិការរួមភេទខុសៗគ្នា ភាគីម្ខាងអាចចូលចិត្តក្បាច់បុរាណ និងភាគីម្ខាងទៀត
អាចចូលចិត្តក្បាច់ទាន់សម័យ។ ដូច្នេះភាពមិនសមស្របគ្នាផ្នែកផ្លូវភេទបែបនេះក៏នឹងធ្វើ
អោយភាពស្រើបស្រាលត្រូវថយចុះ។ ពួកគេគួរតែរកចំណុចរួមមួយសម្រាប់រឿងលើគ្រែ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ LD