អតីតកាលមួយរបស់បងប្អូនពីរនាក់ដែលមានវ័យចំណាស់បានដើរថយក្រោយទៅ
រកកុមារភាពរបស់ខ្លួន។ អតីតអ្នកបម្រើការងារឲ្យRAF លោកMichael Clark អាយុ
៤២ឆ្នាំ បានត្រលប់មកនៅផ្ទះ និង បច្ចុប្បន្នលេងដូចជាក្មេងអាយុ១០ឆ្នាំ។ នៅពេល
លោកMatthew ដែលជាប្អូនរបស់គាត់ អាយុ៣៩ឆ្នាំ បានបាត់បង់ការងាររបស់គាត់
ជាអ្នកធ្វើការនៅក្នុងរោងចក្រមួយ ក្រោយមកគាត់ចាប់ផ្តើមលេងដូចជាកូនក្មេងដែរ
។ ទោះបីជាគាត់មានកូនស្រីម្នាក់ អាយុ១៩ឆ្នាំ ឈ្មោះ Lydia ដែលគាត់គិតថាជា
ទារកម្នាក់។ ស្ថានភាពភ័យខ្លារបស់ពួកគេបានឆ្លុះបញ្ចាំងឲ្យ នូវភាពយន្តមួយមាន
ចំណងជើងថា The Curious Case of Benjamin Button ដែលបុរសចំណាស់ម្នាក់
នូវតែបន្តភាពវ័យក្មេងរបស់គាត់។ បងប្អូនទាំងពីរនាក់សព្វថ្ងៃ បានចំណាយពេល
មើលល្បែងកំសាន្ត ញុំាអាហារ និងលេងហ្គេម ពីព្រោះល្បែងនេះគឺពិបាកណាស់។
ឪពុករបស់គាត់ឈ្មោះAnthony អាយុ៦៣ឆ្នាំ ដែលមើលថែរក្សាក្មេងទាំងពីរនាក់
ជាមួយម្តាយឈ្មោះChristine អាយុ៦១ឆ្នាំ និយាយថា ពួកគេបានពេញវ័យ មាន
ការងារ មានជំនាញ និង រៀបអាពាហ៍ពិពាហ៍ ហើយបានត្រលប់ក្លាយជាកូនក្មេង
វិញ។ វាគឺដូចជាក្មេងដែលមានអារម្មណ៍ឆេវឆាវ គ្មានអ្វីដែលយើងអាចធ្វើបានដើម្បី
ជួយពួកគេទេ ហើយយើងមានអារម្មណ៍ថាអស់សង្ឈឹម។ បងប្អូនទាំងពីរនាក់ចាប់
ផ្តើមមានចរិកដូចកូនក្មេង ក្រោយពីឪពុករបស់ពួកគេបានចូលនិវត្តន៍នៅប្រទេស
អេស្បាញ ក្នុងឆ្នាំ២០០៧។ តែវាបានធ្វើឲ្យនឹកឃើញថា កាលពីឆ្នាំទៅ Michaelបាន
បណ្តេញចេញពីផ្ទះរបស់គាត់ និង រស់នៅយ៉ាងលំបាកអស់រយៈពេល៣សប្តាហ៍។
បុគ្គលិកConcerned Salvation Army បានបញ្ជូនគាត់ទៅឲ្យវិជ្ជបណ្ឌិតម្នាក់ពិនិត្យ
និង ក្រោយមកអ្នកជំនាញបានបញ្ជាក់ថា គាត់មានជំងឺវិកលចរិក។ លោក Michael
និង លោក Matthew បច្ចុប្បន្ននេះ គឺមិនអាចនិយាយស្តី និង ដើរបានទេ។
ដោយៈ វណ្ណៈ
ប្រភពៈ whatsonningbo