CamNews

តារា 

គំរោងផ្លាស់ប្តូរកីឡាករ របស់ Mourinho ពេលមកកាន់កាប់ Chelsea

ដូចដែលយើងបានដឹងហើយថា Jose Mourinho បានចាកចេញពី Real Madrid ជាផ្លូវការ
ហើយនឹងចូលមក កាន់កាប់តោខៀវ Chelsea ក្នុងរដូវកាលថ្មី ។



កាលពីជំនាន់ Mourinho នៅ Chelsea ជាលើកដំបូង Chelsea លេងក្នុង Premier League
គឺមានគូរសត្រូវប្រជែង យកដំណែងជើងឯកតែមួយគត់គឺ Manchester United តែពេលដែល
Mourinho ចាកចេញទៅ ក្រុម Man City មានសន្ទុះយ៉ាងខ្លាំង ជាអ្នកមកដណ្តើមកន្លែងរបស់
Chelsea ទៅប្រជែងជាមួយ Man Utd វិញ ។ ដូចនេះហើយ ពេលដែល Mourinho ចូលមក
កាន់ដំណែងវិញ លោកត្រូវរិះរកមធ្យោបាយ និង វិធីសាស្រ្តថ្មី ដើម្បីជួយអោយក្រុម បានឡើង
ដល់លំដាប់កំពូលវិញ ។ ខាងក្រោមនេះ ជាបណ្តាកីឡាករដែលអាចចូលរួម ក្នុងការផ្លាស់ប្តូរ
មួយនេះ ។


+នាំចូលកីឡាករ ៖

-Cristiano Ronaldo ៖ ជាកីឡាករដែលមានសញ្ជាតិ Portugal ដូច Mourinho ដែរ ហើយក៏ជាអ្នក
ដែលមានទំនាក់ទំនងល្អ ជាមួយ Mourinho ផងដែរ ។
-Wayne Rooney ៖ ដំណឹងលេចលឺមកថា Rooney មិនសប្បាយចិត្តនៅក្រុម Manu ទៀតឡើយ
ហើយក៏មានគំរោង ចាកចេញក្នុងរដូវក្តៅខាងមុខនេះ Chelsea អាចនឹងចរចារឿងនេះ ។



-Raphael Varane ៖ Mourinho ចង់យកកីឡាករដែលខ្លួនបង្វឹកដោយផ្ទាល់ មកកាន់ Chelsea តែ
ប្រហែលជាមានការពិបាកបន្តិច ដើម្បីអាចយកគេចេញពី Real Madrid បាន ។

+កីឡាករចាស់ដែលត្រូវនៅ ៖

-Frank Lampard ៖ គឺជាកីឡាករដែលស៊ុតបានច្រើននៅ Chelsea ហើយក៏នៅតែជាកីឡាករចំបង
របស់ Chelsea ។
-Petr Cech ៖ ទោះជាមានវ័យចំណាស់ តែបទពិសោធន៍ច្រើន ហើយក៏នៅតែចាប់បានល្អ ។
-Ashley Cole ៖ Cole គឺជាកីឡាករដែល Mourinho ជាអ្នកទិញចូល កាលពីឆ្នាំ ២០០៦ ហើយពេល
នេះ Cole នៅតែជាកីឡាករដែល Mourinho ទុកចិត្ត ។



+កីឡាករដែលត្រូវដាកលក់ ៖

-David Luiz ៖ ទោះជាលេងបានល្អមែន តែ Mourinho មិនពេញចិត្តត្រង់សក់ រញ៉េរញ៉ៃរបស់គេ
ព្រោះវាបង្ហាញពីការ មិនយកចិត្តទុកដាក់ និងរំខានក្នុងពេលលេង ។
-Fernando Torres ៖ Mourinho និយាយថា Torres មិនដែលបង្ហាញថា រូបពិតជាសាកសម និង
តំលៃ ៥០ លានផោនរបស់គេឡើយ ដូចនេះហើយ Mourinho ប្រហែលជាមិនទុកទេ ។
-Oriol Romeu ៖ កីឡាករវ័យក្មេង ដែលមិនសូវចេញមុខ​ តែត្រូវបាន Barcelona ចាប់អារម្មណ៍
ឆ្លៀតពេលនេះ Mourinho អាចនឹងលក់ Romeu ចេញ ។
-Marko Marin ៖ ជាកីឡាករទិញមកពីក្រុម Werder Bremen ព្រោះតែជាកីឡាករ ដែលមានសន្ទុះ
នៃការលេងល្អ តែបន្ទាប់ពីចូលក្រុមរួចមក Marin មិនទាន់មានស្នាដៃនៅឡើយ ។

កីឡាករដែលមាននៅក្នុងបញ្ជីនេះ Mourinho នឹងធ្វើការតាមដាន ជាពិសេសក្នុងពេលឆាប់ៗនេះ ៕



ដោយ ៖ កុសល
ប្រភព ៖ k14 


Tags: chelsea jose mourinho