CamNews

រលាកទឹកអាស៊ីដនៅពេលអង្គុយលើកៅអី រថភ្លើងសាធារណៈ


កញ្ញា Law អាយុ ២៧ ឆ្នាំជាជនជាតិម៉ាលេម្នាក់បានទទួលរងគ្រោះដោយទឹកអាស៊ីដដោយ
មិនដឹងខ្លួននៅពេលដែលចូលទៅអង្គុយក្នុងរថភ្លើងអគ្គឺសនី MRT នៅទីក្រុង Singapore។
ទឹកអាស៊ីដែលប្រលាក់លើកៅអីអង្គុយក្នុងរថភ្លើងបានបន្សល់ទុកអោយនាងនួវរបួសរលាក
ប្រវែងជាង ៧ សង់ទីម៉ែត្រនិងមានទំហំប៉ុនបាតដៃ។

កញ្ញា Law ជាអ្នកតុបតែងសក់ម្នាក់បានចូលទៅជិះរថភ្លើងអគ្គីសនី MRT ដើម្បីឆ្ពោះទៅកាន់
Yishun នាងបានប្រាប់អ្នកយកព័ត៌មានថា នាងបានឃើញមានកន្លែងទំនេរក្រោយមកនាង
ក៏បានទៅអង្គុយនៅទីនោះ ដោយមិនបានមើលអោយបានច្បាស់លាស់នាងបានអង្គុយចំពី
លើវត្ថុរាវម្យាងហើយប្រហែលជាជាង ១ នាទីក្រោយមកនាងមានអារម្មណ៍ថាក្ដៅៗ នៅចំ
ក្លែបគូថខាងស្ដាំហើយវាក៏ក្ដៅទៅៗ រហូតដល់រលាក ហើយនាងក៏ប្រញ៉ាប់ក្នុងការផ្លាស់ប្ដូរ
កន្លែងអង្គុយភ្លាមៗផងដែរ ក្រោយពេលដែលនាងមកដល់ស្ថានីយរថភ្លើង Dhoby Ghaut
នាងបានចូលពិនិត្យមើលនៅក្នុងបន្ទប់ទឹក នាងបានឃើញគូថខាងស្ដាំរបស់នាងមានស្នាម
រលាកខ្លាំងប៉ុនបាតដៃ ហើយភ្លាមនោះនាងបានប្រញ៉ាប់ក្នុងការទៅមន្ទីពេទ្យដើម្បីទទួលការ
ព្យាបាល។

នាង Law បានចំណាយពេល ១០ ថ្ងៃក្រោមការព្យាបាលរបួសរលាក ចំនែកឯខាងក្រុមហ៊ុន
ធានារ៉ាប់រងរបស់ MRT Train ពុំទាន់មានចម្លើយអ្វីចំពោះបញ្ហានេះនៅឡើយនោះទេ។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ yourhealth

Tags: singaporeburn