CamNews

និស្សិតឥណ្ដូនេស៊ីធ្វើបាតុកម្មប្រឆាំងតម្លៃសាំង

បាតុកម្មប្រឆាំងនឹងគោលនយោបាយដំឡើងតម្លៃសាំងរបស់រដ្ឋាភិបាល បាននាំអោយមាន
អំពើហិង្សាកើតឡើងរវាងនគរបាលបង្ក្រាបបាតុកម្ម និងនិស្សិតនៅពាសពេញប្រទេស
ឥណ្ដូនេស៊ី។

ក្រុមនិស្សិតដែលចូលរួមក្នុងបាតុកម្មនេះ បានគប់ដបសាំងភ្លើងទៅកាន់កងនគរបាលនៅ
ក្រុង Jakarta។ គោលនយោបាយដំឡើងតម្លៃសាំងឡើងដល់ ១/៣ ត្រូវបានប្រជាជនភាគ
ច្រើនរបស់ប្រទេសឥណ្ដូនេស៊ីមិនទទួលយក។

កម្លាំងនគរបាលប្រឆាំងបាតុកម្មបំពាក់ដោយឧបករណ៍ការពារគ្រាប់ ដំបងឆក់ ព្រមទាំង
សំលៀកបំពាក់ជំនាញសម្រាស់ទប់ទល់ជាមួយក្រុមបាតុករនៅខាងមុខព្រលានយន្ដហោះ
នៅ Medan។


គ្រាប់បែកបង្ហូរទឹកភ្នែកត្រូវបានកងកម្លាំងនគរបាលប្រើប្រាស់ ដើម្បីបំបែកហ្វូងបាតុករ
ដែលភាគច្រើនគឺជាក្រុមនិស្សិត ដែលបានចូលរួមក្នុងការតវ៉ាប្រឆាំងនឹងតម្លៃប្រេងសាំង
ដែលទើបត្រូវបានរដ្ឋាភិបាលឥណ្ដូនេស៊ីអនុមតិ។


ភ្លើងកំពុងឆេះនៅតំបន់ Makassar លើកោះ Sulawesi នៅពេលនិស្សិតធ្វើបាតុកម្ម។ ប្រសិន
តម្លៃប្រេសសាំងត្រូវបានដំឡើង ៣៣% នៅខែក្រោយ ជីវភាពប្រជាជនមួយចំនួនធំនៅក្នុង
ប្រទេសនេះនឹងត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។

កងកម្លាំងប្រឆាំងបាតុកម្មប្រើប្រាស់ម៉ូតូជំនាញបំបែកក្រុមបាតុករនៅ Makasar។ កាំភ្លើង
បាញ់គ្រាប់បែកបង្ហូរទឹកភ្នែក គឺជាអាវុធមួយដែលមានប្រសិទ្ធិភាពបំផុតក្នុងការបំបែកហ្វូង
បាតុករ។


ដបសាំងភ្លើង ត្រូវបានបាតុករម្នាក់នៅក្រុង Jakarta ប្រើប្រាស់។ ចាប់តាំងពីបាតុកម្មនៅ
មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង ដបសាំងភ្លើងបានក្លាយជាអាវុធដែលត្រូវបានបាតុករ
ប្រើប្រាស់ច្រើនបំផុត។

ក្រុមនិស្សិតក៏មានវិធីបង្កើតផ្សែងដោយឡែករបស់ពួកគេ នោះគឺការដុតកង់ឡាននៅតាម
ដងផ្លូវ។ កងកម្លាំងពិសេសត្រូវបានដាក់ពង្រាយនៅមុខវិមានប្រធានាធិបតីដើម្បីរារាំងក្រុម
បាតុករដែលអាចនឹងសម្រុកចូលមកកាន់ទីនេះ។

ក្រុមនគរបាលប្រឆាំងបាតុកម្មឆ្លៀតពេលសម្រាក បន្ទាប់ពីបានប៉ះទង្គិចជាមួយក្រុមបាតុករ

...ខណៈដែលនគរបាលមួយចំនួនផ្សេងទៀតកំពុងធ្វើការ៕

ដោយ ៖​សូរីយ៉ា
ប្រភព ៖ Zing

Tags: fuelindonesiaprotestdemonstration