CamNews

ព្យុះ​ ប៉ាកហា នឹងមកដល់កម្ពុជា ចាប់​ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​០៣ ខែ​មេសា


ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ជូន​ដំណឹង​នៅ​ថ្ងៃ​នេះ​ថា ចាប់​ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​០៣
ខែ​មេសា ខាង​មុខ​ ប្រទេស​កម្ពុជា​នឹង​ទទួល​រង​នូវ​ឥទ្ធិពល​ព្យុះ​មួយ​ឈ្មោះ​ ប៉ាកហា ដែល​បាន​
កើត​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​វេលា​ម៉ោង​១០ និង​៣០នាទី​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា​នេះ។

បើ​តាម​សេចក្តី​ជូន​ដំណឹង​ដដែល​ព្យុះ​ប៉ាកហា​នឹង​ធ្វើ​ដំណើរ​មក​ដល់​ឆ្នេរ​សមុទ្រ​ប្រទេស​វៀត
ណាម​ភាគ​ខាង​ត្បូង​នៅ​ថ្ងៃទី​០២ ខែ​មេសា ឆ្នាំ​២០១២ ហើយថា ព្យុះ​នេះ​នឹង​មាន​ឥទ្ធិ​ពល​មក
​លើ​ប្រទេស​កម្ពុជា​ចាប់​ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​០៣ ខែ​មេសា ឆ្នាំ​២០១២ ដែល​នឹង​បង្ក​ឲ្យ​ផ្ទៃ​មេឃ​
មាន​ពពក​ច្រើន, ខ្យល់​បក់​មក​ពី​ទិស​នីរតី​មាន​ល្បឿន​ពី ១៥-២៥ km/h, មាន​ភ្លៀង​ផ្គរ រន្ទះ​ច្រើន
ព្រម​ជាមួយ​នឹង​ខ្យល់​កន្រ្តាក់​ក្នុង​ល្បឿន​ពី ២៥-៣៥ km/h នៅ​តាម​បណ្តា​រាជធានី ខេត្ត​មួយ​ចំនួន​
ដូច​ជា ៖ រាជធានី​ភ្នំពេញ កណ្តាល កំពង់ស្ពឺ តាកែវ ព្រៃវែង ស្វាយរៀង កំពង់ធំ កំពង់ចាម ពោធិ៍
សាត់ កោះកុង កែប កំពត និង​ខេត្ត​ព្រះសីហនុ។ ហើយ​រលក​សមុទ្រ​អាច​នឹង​មាន​កម្ពស់​ពី ១,៥០
ទៅ​២ម៉ែត្រុ។

ដោយ៖ វឌ្ឍនា
ប្រភពពី៖ សេចក្ដីជូនដំណឺងក្រសួងធនធានទឹក និងឧតុនិយម

Tags: cambodiastorm