CamNews

ព័ត៌មានអន្តរជាតិ 

យោធាថៃ ប្រកាសអាសន្ន ខណៈ កងកម្លាំង ប្រដាប់អាវុធ ទទួលបាន ភេសជ្ជៈ មានជាតិពុល

ព័ត៌មានអន្តរជាតិ ៖  ក្រោយពីបានដកស្រង់  អត្ថបទផ្សាយ ពីកាសែតក្នុងស្រុក ថៃ ទំព័រសារព័ត៌ មានបរទេស សឹង្ហបុរី Channelnewsasia បានចេញផ្សាយ    អោយ ដឹងថា យោធាថៃ ប្រកាសអា សន្នអោយបណ្តា កងទ័ពរបស់ខ្លួន មានការប្រុងប្រយ័ត្ន ក្រោយពីកងកម្លាំងប្រដាប់អាវុធ កាលពី ថ្ងៃច័ន្ទ ដើមសប្តាហ៍កន្លងទៅនេះ ធា្លប់បានទទួល ភេសជ្ជៈដែលមានផ្ទុកសារធាតុគីមី ។

កាសែត បាងកក ប៉ុស្តិ៍ របស់ប្រទេសថៃ រាយការណ៍អោយដឹងថា   កងកម្លាំងប្រដាប់អាវុធ ដែល ឈរត្រួតពិនិត្យច្រកចេញចូលក្រុង បាងកក បានទទួល ដបទឹក ភេសជ្ជៈតែបៃតងពីក្រុមមនុស្ស មិនស្គាល់អត្តសញ្ញាណ លុះក្រោយមក ពួកគេ បានសម្រេចចិត្ត មិនផឹកទឹកទាំងនោះទេ ពីព្រោះ ថាពួកគេចាប់អារម្មណ៍បានថា វាឡើងខាប់ភ្លាមៗ និង ស្អិតថែមទៀតផង ។

ប្រភពដដែល បញ្ជាក់អោយដឹងថា ក្រោយពីមានការត្រួតពិនិត្យរកអោយឃើញថា បណ្តាទឹកតែ បៃតងទាំងនោះ ពិតជាមានការដាក់លាយបញ្ជូល សារធាតុគីមី   ពិតប្រាកដមែន ដោយបានប្រើ ប្រាស់ សឺរ៉ាំង ខណៈដបត្រូវបាន ត បិទភ្ជាប់វិញ ដោយប្រើប្រាស់បច្ចេកទេសខ្ពស់ ។

លោក Pairote Thongma-eng ជាមេបញ្ជាការ កងទ័ព អះអាងអោយដឹងថា បណ្តាកងទ័ព ក៏ដូច ជាយោធា មួយចំនួន ត្រូវបានរកអោយឃើញថា បានទទួលយកនូវបណ្តាភេសជ្ជៈក្លែងក្លាយមួយ ចំនួន ដោយនៅក្នុងនោះ លោកពុំបានបញ្ជាក់​  លម្អិត ​​ ពីគោលដៅចម្បង ក្នុងឧបទ្ទេវហេតុលើក នេះនោះទេ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia


Tags: Thailand Thai Bangkok Int news Unt news Breaking news Asia PM