ដោយសារតែពិបាករកការងារល្អ គួបផ្សំនឹងគំនិតច្នៃប្រឌិតផងនោះ បុរសម្នាក់នៅប្រទេសចិន បានសម្រេចចិត្តអង្គុយនៅតាមដងផ្លូវ ដោយអនុញ្ញាតឱ្យអ្នកដទៃ ស្ដោះទឹកមាត់ដាក់មុខ និងទះកំផ្លៀងមកលើខ្លួន ក្នុងបំណងទទួលបានប្រាក់។
កាលពីថ្ងៃទី ១២តុលា ឆ្នាំ ២០១៣ កន្លងទៅ បណ្ដាគេហទំព័រសង្គមរបស់ចិន ដូចជា Weibo, QQ និង Sina គេឃើញមានការបង្ហោះរូបភាពកម្លោះម្នាក់ អង្គុយនៅក្បែរដងផ្លូវ ជាមួយនឹងបដាប្រកាសមួយដែលមានខ្លឹមសារភ្ញាក់ផ្អើលបំផុតមិនធ្លាប់មានពីមុនមក។
នៅលើបដានោះ សរសេរថា គ្រាន់តែចំណាយប្រាក់ ១០យ័ន (ប្រហែល ៦៥០០រៀល) អ្នកនឹងអាចស្ដោះទឹកមាត់លើមុខកម្លោះនេះ ចំណាយ ២០យ័ន គាត់នឹងលុតជង្គង់សំពះម្ដង ហើយបើចំណាយ ១០០យ័ន នោះអ្នកនឹងអាចទះកំផ្លៀងគាត់មួយដៃ។ ប៉ុន្ដែ ករណីស្ដោះទឹកមាត់លើមុខ និងទះកំផ្លៀង គឺត្រូវបានអនុញ្ញាតតែនារីភេទប៉ុណ្ណោះ។
រូបថតស្ដីអំពីកម្លោះចម្លែកនេះ បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីសាធារណជន។ ប្រភពព័ត៌មានឱ្យដឹងថា បុរសនេះ មានអាយុ ២៨ឆ្នាំ មានត្រកូល Qin ។ ដោយសារតែមិនពេញចិត្ដនឹងប្រាក់ខែដែលខ្លួនធ្លាប់បានធ្វើការងារជាច្រើន ពីមុនមក បុរសនេះ ក៏នឹកឃើញដល់វិធីរកប្រាក់បែបនេះ។
ប៉ុន្ដែ អង្គុយរង់ចាំពេញមួយថ្ងៃ ក៏មិនមានអតិថិជនណាម្នាក់មកសួរនាំ។ អ្នកលេងអ៊ីនធើរណិតជាច្រើន បានធ្វើការរិះគន់ថា បុរសនេះ លក់ឧត្តមគតិរបស់ខ្លួន។ មានអ្នកខ្លះថា ៖ “ខ្លួននៅក្មេង បែបនេះ គួរតែរកការងារធ្វើ មិនគួរប្រកបរបរបែបនេះ។ ពិតជាគ្មានលក្ខណៈជាមនុស្ស” ។ អ្នកខ្លះទៀត ក៏សរសេរថា ៖ “បុរសនេះពិតជាមានគំនិតច្នៃប្រឌិតមែន ប៉ុន្ដែ ការងារនេះ ពុំមានអ្នកណាត្រូវការនោះទេ” ។
ព័ត៌មានចម្លែកផ្សេងៗគួរចាប់អារម្មណ៍
អ្នកអាចជួលបុរសវ័យកណ្ដាល ធ្វើជាដៃគូ តម្លៃ ១០ដុល្លារក្នុងមួយម៉ោង
ស្ទើរតែមិនជឿ៖ ប្រពន្ធរស់នៅជាមួយប្តី និងប្រុសស្នេហ៍ ក្រោមដំបូលផ្ទះ តែមួយ
ប្រើសំណាញ់ដែក មានសោរ ពាក់លើក្បាល ដើម្បីផ្តាច់បារី (មានវីដេអូ)
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ SH