Lionel Messi បានមានការប្រកួតមិនជោគជ័យមួយ ពេលដែលខ្លួន បានជួបនូវបញ្ហាសុខភាព (ថាមពល ប្រកួត)។ កីឡាករដែលកំពុងតែលេងឲ្យក្រុម Barcelona រូបនេះ បានក្អួតចង្អោរ នៅចំពោះមុខ ទស្សនិក ជន ដែលចូលរួមទស្សនា មានចំនួន ៤៧ពាន់នាក់ នៅក្នុងតារាង ពហុកីឡាដ្ឋាន National Arena ឯ Bucharest។
Lionel Messi មានបញ្ហាសុខភាព ដោយបានក្អូតចង្អោរ ពេលប្រកួតមិត្តភាពរវាង Argentina និង Romania
បន្ទាប់ពីការប្រកួត បានបញ្ចប់នៅក្នុងលទ្ធផលស្មើ 0-0 រួចមក កីឡាករពាក់អាវលេខ១០ របស់ Argentina បានឲ្យដឹងថា: “ខ្ញុំតែងតែ ជួបប្រទះ នូវករណីដូច្នេះ។ រឿងអីចឹង ធ្លាប់បានកើតឡើង លើខ្ញុំ ពីរបីដងដែរ នៅ Barcelona។ ប៉ុន្តែជាក់ស្តែង រឿងនេះ វាមិនមានអ្វីត្រូវ ព្រួយបារម្ភនោះទេ”។
នេះមិនមែនជាលើកទីមួយនោះទេ ដែលកីឡាករ Messi បានក្អួត នៅក្នុងតារាងប្រកួត។ ក្នុងការប្រកួត ពាក់អាវក្រុមជម្រើសជាតិ Argentina, Messi ក៏ធ្លាប់បានក្អួតចង្អោរដូច្នេះ នៅក្នុងការប្រកួត ដែលក្រុម ជម្រើសជាតិ Argentina ធ្វើជាភ្ញៀវ ជាមួយនឹងក្រុមជម្រើសជាតិ Bolivia ក្នុងវគ្គជម្រុះ World Cup 2014។
ចំណែកនៅ Barcelona វិញ កីឡាករពាក់អាវវលេខ ១០ នេះ ក៏ធ្លាប់បានធ្វើឲ្យ គណៈដឹកនាំ និង ទស្សនិកជន គាំទ្រក្រុមម្ចាស់ផ្ទះ មានការព្រួយដែរ ពេលដែល Messi បានក្អួតចង្អោរ នៅក្នុងការប្រកួត ប៉ះគ្នាជាមួយ Levante នៅ La Liga រដូវកាលនេះ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ zing