CamNews

ព័ត៌មានអន្តរជាតិ 

ព្រះវិហារ​ប្រណិត​របស់ថៃ​ រងការ​ខូចខាត​ ដោយសារ​ គ្រោះ​រញ្ជួយដី (មានវិដេអូ)

ឈៀងរ៉ៃ៖ ព្រះវិហារដែល មានចរនាបថ បែបព្រះពុទ្ធសាសនា ដ៏ប្រណិត ស្ថិតនៅភាគខាងជើង ប្រទេសថៃ ត្រូវបានគំរាម កំហែងដោយគ្រោះ រញ្ជួយដីកម្លាំងជាង ៦រិចទ័រ។

យោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃ អង្គារ ទី ៦ ខែ ឧសភា ឆ្នាំ ២០១៤ នេះបានចុះផ្សាយឲ្យដឹងថា លោក ឈ្លើមឆៃ ឃោស៊ីតភិផាត់ ស្ថាបត្យករ គូរប្លង់ព្រះវិហារ ដ៏ប្រណិត ស្ថិតនៅក្នុងវត្ត រ៉ងឃុន ខេត្ត ឈៀងរ៉ៃ ភាគខាង ជើងប្រទេសថៃ ត្រូវបានរងការខូតខាត យ៉ាងធ្ងន់ធ្ងរ ដោយសារបាតុ ភូធម្មជាតិ រញ្ជួយដីកម្រិត ៦.៣ រិច្ឆទ័រ។

លោក ឈ្លើមឆៃ បានអះអាងថា សំណង់ស្ថាបត្យកម្ម (ព្រះវិហារ) ខាងលើត្រូវបានសាងសងក្នុងរយៈពេលជាង ២០ ឆ្នាំ ប្រកបដោយក្បាច់ រចនាបែប ព្រះពុទ្ធសាសនា យ៉ាងប្រណិត និង មានឈ្មោះបោះសម្លេង នៅក្នុងប្រទេស និង អន្តរជាតិ ទាញភ្ញៀវទេសរចណ៍ជាច្រើន ម៉ឺនក្នុងមួយឆ្នាំ ៗ ។ យោងតាមការវាយតម្លៃ ការខូចខាតព្រះវិហារ លោក ឈ្លើមឆៃ សំណង់ស្ថាបត្យកម្ម ខាងលើត្រូវប្រើប្រាស់រយៈពេល ២ ឆ្នាំ ដើម្បីធ្វើការ ជួសជុលឡើងវិញ តែអាចបញ្ជាក់ ថា ប្រើប្រាស់ថវិកា ប៉ុន្មាន នៅឡើយទេ ៕

Photo by DAP-News

ប្រភព ៖ លូកឃីងធូដេ


Tags: Thailand Thai Bangkok Int news Unt news Breaking news Asia Earthquake