CamNews

យល់ដឹង 

ឡើងលើអាគារកម្ពស់ ៣០៥ ម៉ែត្រ យកប្រាក់ធ្វើសប្បុរសធម៌

 
អង់គ្លេស៖ បើតាមការអោយដឹងពីទស្សនាដ្ដី Next Days របស់ចក្រភពអង់គ្លេស ដែលបាន
ចុះផ្សាយកាលពីដើមសប្ដាហ៍នេះថា​ លោក Duke គឺជាបុរសដំបូងគេបង្អស់ ដែលបានស្ម័គ្រ
ចិត្ដឡើលើអាគារដ៏សែនខ្ពស់ ដើម្បីទទួលបានប្រាក់យកទៅបរិច្ចាគដល់ប្រព័ន្ធអប់រំ។


លោក Duke បាននិយាយថា លោកបានស័គ្រចិត្ដឡើងលើអាគារដែលមានឈ្មោះថា Shard
ស្ថិតនៅចំកណ្ដាលទីក្រុងឡុងដុន ហើយមានកម្ពស់ រហូតដល់ ៣០៥ ម៉ែត្រ។ គាត់បានបន្ដ
ថា មុននឹងឡើងអាគារនេះ គាត់ក៏បានហាត់សមជាមួយមន្ដ្រីក្រសួងការពារជាតិអង់គ្លេសផង
ដែរ។


លោក Duke បានបន្ដថា ការឡើងអាគារដ៏ខ្ពស់នេះ គឺគាត់សង្ឃឹមថា គាត់នឹងទទួលបាន
ប្រាក់ចំនួន ១លានអឺរ៉ូ ដែលថវិការនេះក៏មានការបរិច្ចាគពីព្រះមហាក្រត្សអង់គ្លេស Andrew
ផងដែរ។លោកបានបញ្ជាក់ថា​ ថវិការទាំងអស់នេះ លោកនឹងយកទៅបរិច្ចាគទៅលើប្រព័ន្ធ
សិក្សាអប់រំនៃប្រទេសអង់គ្លេស៕

ដោយ៖ នារី
ប្រភព៖ dailymial


Tags: lifestye knowdement clibm 1000ft biuldinguk