CamNews

ព័ត៌មានអន្តរជាតិ 

ក្មេងតូចៗ ស្លាប់រង្គាល នៅឯវាលស្រែ ខណៈច្រឡំលេង គ្រាប់បែកដៃ មិនទាន់ផ្ទុះ

ព័ត៌មានអន្តរជាតិ ៖ ក្មេង ៦ នាក់ ត្រូវបានរកអោយឃើញថា បានស្លាប់បាត់បង់ជីវិត នៅឯវាលស្រែ ជនបទ ប្រទេស ប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ បន្ទាប់ពីគ្រាប់បែកដៃ ដែលពួកគេលេង ខណៈច្រឡំថា ជារបស់ក្មេងលេងនោះ បានផ្ទុះឡើង នេះបើយោងតាម ការដកស្រង់ អត្ថបទផ្សាយពី គេហទំព័រ សារព័ត៌មានបរទេស CNN ។

លោក Ifitkhar Ahmed ជាមន្រ្តីប៉ូលីស ប្រចាំតំបន់កើតហេតុ ស្រុក Hangu បានគូសបញ្ជាក់អោយដឹង ថាក្នុងចំណោម ក្មេងៗដែលបានស្លាប់បាត់បង់ជីវិតនោះ ពួកគេ មានអាយុ ចន្លោះពី ៧ ទៅ ១២ ឆ្នាំ ដោយនៅក្នុងនោះ ក្មេងស្រី ២ នាក់ និងក្មេងប្រុស ៤ នាក់ គឺជាជនរងគ្រោះ ស្លាប់ដោយផ្ទាល់តែម្តង។

បន្ថែមពីលើនេះ ប្រភពសារព័ត៌មានដដែល បន្តអះអាងអោយដឹងផងដែរថា ក្នុងករណី ជំនួបឧបទ្ទេវ ហេតុ ផ្ទុះគ្រាប់បែកដៃ លើកនេះ មិនត្រឹមតែ បានបណ្តាលអោយ ក្មេងៗ ៦ នាក់ ស្លាប់បាត់បង់ជីវិត តែប៉ុណ្ណោះទេ តែនៅក្នុងនោះ ក៏បានបណ្តាល អោយក្មេងៗដទៃមួយចំនួនផ្សេងទៀត បានទទួលរង របួស ធ្ងន់ និងស្រាល ដូចគ្នាដែរ។

គួររំឭកផងដែរថា កាលពីដើមខែនេះ ក្មេងប្រុស វ័យ ១៤ ឆ្នាំម្នាក់ ត្រូវបានរកអោយឃើញថាបានស្លាប់ បាត់បង់ជីវិត ខណៈគេសម្រេចចិត្ត ចូលខ្លួន ទៅជួយសង្គ្រោះក្មេងៗដទៃទៀត ដែលកំពុងតែប្រជុំគ្នា នៅបរិវេណសាលារៀន ពោល គេសម្រេចចិត្តក្នុងការ រំដោះគ្រាប់បែកអត្តឃាត ចេញពីក្លោងទ្វារសា លាផ្ទាល់តែម្តង៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖​ CNN


Tags: Train Crash Int news Unt news Viral video Pakistan