CamNews

ក្រុមហ៊ុនចិន ដាក់ពាក្យប្ដឹង ប្រឆាំងលោក Obama

ក្រុមហ៊ុនមួយរបស់ជនជាតិចិន បានដាក់ពាក្យប្ដឹង លោក Obama ដោយយល់ថា
លោក Obama បានធ្វើហួសពីដែនសមត្ថកិច្ចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ នៅ
ពេលលោក បានចេញបញ្ជាអោយផ្អាកគម្រោងផលិតរោងចក្រអគ្គីសនីដើរដោយ
កម្លាំងខ្យល់ដែលក្រុមហ៊ុននេះគ្រោងនឹងធ្វើឡើងនៅអាមេរិក។


នៅក្នុងពាក្យបណ្ដឹងដែលបានដាក់ជូនតុលាការរបស់រដ្ឋ Washington ក្រុមហ៊ុន Ralls Corp
ដែលដឹកនាំដោយជនជាតិចិនពីររូប បានចោទប្រកាន់ថា លោក Obama បានបំពានច្បាប់
ខណៈដែលលោកបានចេញបញ្ជាអោយផ្អាកគម្រោងរបស់ក្រុមហ៊ុននេះ ដោយមិនបានបក
ស្រាយច្បាស់លាស់។

គួររំលឹកថា កាលពីមុននេះ លោក Obama បានប្រើប្រាស់ច្បាប់ការពារជាតិដើម្បីហាមឃាត់
ការទិញយកតំបន់ផលិតអគ្គិសនីដោយខ្យល់ (wind farms) ចំនួន ៤ ដែលស្ថិតក្នុងគម្រោង
របស់ក្រុមហ៊ុន
Ralls Corp និងចេញបញ្ជាអោយក្រុមហ៊ុននេះ បោះបង់គម្រោងរបស់ខ្លួន។

មូលហេតុចម្បងដែលត្រូវបានប្រើប្រាស់នៅពេលនេះ គឺថា គម្រោងនេះនឹងអាចធ្វើអោយប៉ះ
ពាល់ដល់សន្ដិសុខជាតិរបស់អាមេរិក៕

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE


Tags: us Obama china court