CamNews

ទឹកជំនន់នៅប្រទេសអង់គ្លេសបានបំផ្លាញទ្រព្យសម្បត្តិ ប្រជាពរដ្ឋជាច្រើន

អង់គ្លេស៖ តំបន់មួយចំនួនក្នុងប្រទេសអង់គ្លេស   កំពុងតែប្រឈរមុខនឹងគ្រោះទឹកជំនន់
បន្ទាប់ពី មានភ្លៀវធ្លាក់យ៉ាងខ្លាំង កាលពីថ្ងៃទី ៤​ ខែសីហា ឆ្នាំ ២០១២។

យោងតាមបណ្តាញសារពត៌មាន news.sky បានឱ្យដឹងថា  មានមនុស្សជាច្រើន ត្រូវបាន
ជម្លៀស និងជួយសង្រ្គោះចេញពីទីក្រុងមួយចំនួន នៅភាគខាងជើង និងខាងត្បូងប្រទេស
អង់គ្លេស ដោយសារតែ មានភ្លៀវធ្លាក់មួយមេយ៉ាងខ្លាំង បង្កឱ្យមានទឹកជំនន់បានជន់លិច
នៅក្នុងតំបន់នោះ។

ទឹកជំនន់នេះ បានបំផ្លាញផ្លូវថ្នល់ ផ្ទះសំបែង ទ្រព្យសម្បត្តិសាធារណៈ និងឯកជនជាច្រើន
ទៀត ដូចជា សាលារៀន ផ្សារទំនើប អគារពាណិជ្ជកម្ម និងទ្រព្យសម្បត្តិ  របស់ប្រជាពល
រដ្ឋ ដែលរស់នៅក្នុងតំបន់នោះ៕

ដោយ៖ វណ្ណៈ
ប្រភព៖ news.sky


Tags: UK Disaster Flood