CamNews

យល់ដឹង 

សម្ពាធឈាមទាប ប៉ះពាល់ដល់មុខងារផ្លូវភេទ របស់ស្ដ្រី

សម្ពាធឈាមទាប គឺជាជម្ងឺដែលកើតមានច្រើនចំពោះស្ដ្រីដែលមានអាយុ ២០ ទៅ
៤៩ឆ្នាំ។ ជម្ងឺនេះ ជះឥទ្ធិពលយ៉ាងខ្លាំងមកលើគុណភាពជីវិតរបស់ស្ដ្រី រួមទាំងជីវភាព
ផ្លូវភេទផងដែរ។

សម្ពាធឈាមត្រូវបានគេកំណត់ថា ជាកម្លាំងរុញឈាមរបស់បេះដូង។ សម្ពាធឈាមទាបនឹង
មិនអាចរុញច្រានឈាមអោយទៅដល់កន្លែងឆ្ងាយពីបេះដូង កាត់បន្ថយការនាំសញ្ញាសរសៃ
ប្រសាទ នៅពេលមានទំនាក់ទំនងផ្លូវភេទ។ ដូច្នេះ ស្ដ្រីដែលមានសម្ពាធឈាមទាប ទាមទារ
អោយមានការ “កំដៅសាច់” អោយបានច្រើន និងយូរជាងធម្មតា នៅពេលរួមភេទម្ដងៗ។

ស្ដ្រីមានសម្ពាធឈាមទាប តែងស្ថិតនៅក្នុងស្ថានភាពអស់កម្លាំង ដូច្នេះពួកគេមិនមានបំណង
ខ្លាំងក្លាក្នុងបញ្ហាផ្លូវភេទ។ ចំណង់ផ្លូវភេទថយចុះ បណ្ដាលអោយការបញ្ចេញទឹករំអិលក្នុងពេល
រួមភេទក៏ត្រូវថយចុះ ពេលនោះប្រដាប់ភេទនឹងត្រូវស្ងួត ងាយបង្កការឈឺចាប់   បាត់បង់ភាព
ស្រើបស្រាល។  

សញ្ញនៃជម្ងឺសម្ពាធឈាមទាប

សម្ពាធឈាមទាប គឺនៅពេលសម្ពាធឈាមស្ថិតក្រោម 90/60mmHg។ អ្នកជម្ងឺសម្ពាធឈាមទាប
តែងមានអាការៈដូចជា ស្រវាងភ្នែក ងងឹតមុខ ងាយអស់កម្លាំង តែងមានអារម្មណ៍ថា​ ងងុយគេង
ចង់សម្រាក ដៃជើងត្រជាក់ ពិបាកផ្ដោតអារម្មណ៍ មានបញ្ហាផ្លូវភេទ ស្បែកស្ងួត ហើយស្បែកជ្រីវ
ជ្រួញ។ល។ ប៉ុន្ដែ សញ្ញាទាំងនេះ មិនកើតឡើងក្នុងពេលតែមួយនោះទេ អ្នកជម្ងឺគ្រាន់តែយល់ថា​
ខ្លួនអស់កម្លាំង និងមិនបានដឹងថា ជាសញ្ញានៃជម្ងឺសម្ពាធឈាមទាបនោះទេ។

ត្រូវធ្វើបែបណាដើម្បីកែលំអសម្ពាធឈាម

សម្ពាធឈាមទាប អាចកែលំអវិញបាន​ ដោយរបបអាហារ ការរស់នៅ​និងប្រើប្រាស់ថ្នាំជំនួយ។

ស្ដ្រីដែលមានសម្ពាធឈាមទាប គួរតែហូបប្រៃជាងមុន បែងចែកអាហារច្រើនពេល និងញ៉ាំច្រើន
ដងក្នុងមួយថ្ងៃ ហូបអាហារដែលមានជាតិដែក ដូចជាសាច់សុទ្ធ ថ្លើម ប៉ោម ផ្សិត អោយបានច្រើន និងហាត់ប្រាណអោយបានសមស្របនឹងកម្លាំងអោយបានទៀតទាត់៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ LD

 

 


Tags: sex problem lifestyle girl