ព័ត៌មានអន្តរជាតិ ៖ មន្រ្តីជំនាញ មកពីក្រុមរុករក ស្រាវជ្រាវ និងជួយសង្គ្រោះ ក៏កំពុងតែចេញ
យុទ្ធនាការរបស់ខ្លួន នៅឯឈូងសមុទ្រ រដ្ឋ Miami សហរដ្ឋអាមេរិក បន្ទាប់ពីមានសេចក្តីរាយ
ការណ៍អោយដឹងថា អ្នកដំណើរម្នាក់ បានធ្លាក់ចុះពីលើយន្តហោះដឹកអ្នកដំណើរធន់តូចមួយ
គ្រឿង ចូលទៅក្នុងឈូងសមុទ្រ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រ
សារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយ កាលពីប៉ុន្មានម៉ោងមុននេះ ។
យ៉ាងណាមិញ ស្រ្តីជាអ្នកនាំពាក្យ តំណាងអោយនាយកដ្ឋានអាកាសចរណ៍ជាតិ បានអះ
អាងអោយដឹងថា ឧបទ្ទេវហេតុ ដែលបានកើតឡើងខាងលើនេះ គឺបានកើតឡើង អំឡុង
ពេលនៃការហោះហើរ របស់យន្តហោះធន់តូចមួយគ្រឿង ហោះបានរយៈកំពស់ជិត ១ ពាន់
ម៉ែត្រ។ បន្ថែមពីលើនេះ បើយោងតាមខ្សែអាថ៍ថតសម្លេង របស់បុរសជាអ្នកបើកបរមិនទាន់
ស្គាល់អត្តសញ្ញាណ ពីគេហទំព័រ LiveATC.Net បានថតជាប់នូវសេចក្តីរាយការណ៍អាសន្ន
អំឡុងពេលនៃការកើតហេតុ ពីសំណាក់បុរសជាអ្នកបើកយន្តហោះ ថា ៖ ជួយផង ជួយផង
ទ្វារយន្តហោះ មិនបានបិទអោយជិតនៅនោះទេ។
មន្រ្តីត្រួតពិនិត្យ ដែនអាកាសចរណ៍ឆ្លើយតប ដោយចោតជាសំនួរថា ៖ អញ្ជឹងលោកបាន
ន័យថា មានអ្នកដំណើរធ្លាក់ចុះពីយន្តហោះរបស់លោក ។ បុរសជាអ្នកបើកប រ ឆ្លើយទៅ
វិញផងដែរថា ពិតណាស់ ពិតជាត្រឹមត្រូវ ព្រោះថា ពិតជាមានអ្នកដំណើរធ្លាក់ចេញពីយន្ត
ហោះពិតប្រាកដមែន ខណៈពេលដែលគេ បានទៅបើកទ្វារយន្តហោះអាមួយក្រោយ ស្រប
ពេលដែលមានការហោះហើរនោះ។
គួររំឭកផងដែរថា មកទល់នឹងខណៈនេះ មន្រ្តីជំនាញខាងសង្គ្រោះបន្ទាន់ បានបន្តការរុករក
របស់ខ្លួន នៅឯឈូងសមុទ្ររដ្ឋ Miami ខណៈពេលដែល ប្រភពផ្លូវការមិនទាន់បញ្ជាក់អោយ
ដឹងថា មានក្រុមមនុស្សជាអ្នកធ្វើដំណើរនៅលើយន្តហោះធន់តូចមួយគ្រឿងនេះ ប៉ុន្មាននាក់
នោះទេ៕
* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- កូនតូចយំខ្លាំងពេក ប្រកាសលក់ តាមអ៊ិនធើណេត ប៉ូលីសកំពុងតែតាមប្រមាញ់
- សំណាងហួស ក្មេងស្រីតូច ធ្លាក់ពីជាន់ទី ៦ មិនខ្ចីស្លាប់
- រងរបួស ៣ នាក់ ក្រោយមានការផ្ទុះអាវុធ បាញ់គ្រាប់ពិត នៅក្នុងវិទ្យាល័យ
- ប្រមាញ់បានរូបថត ជនសង្ស័យ នាំយកក្រពើ បង្អើល ពេញអាកាសយានដ្ឋាន
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ