CamNews

ព័ត៌មានអន្តរជាតិ 

ថៃ ប្រកាសផ្តល់ រង្វាន់ ឱកាសកែសម្ភស្ស មុខមាត់ស្អាត ដល់បណ្តាភ្ញៀវទេសចរ របស់ខ្លួន

ព័ត៌មានអន្តរជាតិ ៖ អាជ្ញាធរ  ទេសចរណ៍  ប្រទេសថៃបានប្រកាសកម្មវិធីថ្មីមួយ ហើយប្លែក ស្តីអំពី ការប្រកួត  ក្នុងការដណ្តើម  ពានរង្វាន់ មានឱកាស កែសម្ភស្ស អោយស្រស់ស្អាត អមជាមួយនឹងដំណើរកំសាន្តទេសចរណ៍ លំដាប់ថ្នាក់ខ្ពស់ជាមួយនឹងសាច់ប្រាក់ដល់ទៅ ៥,០០០ ដុល្លារដល់បណ្តា បេក្ខភាព អ្នកទេសចររូបណា ដែលបានឈ្នះ ក្នុងកម្មវិធី  Extreme Makeover contest នេះបើយោង តាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស៊ីអិនអិន ។


របាយការណ៍ដដែល បន្តអោយដឹងថាបេក្ខភាពដែលនឹងមានឱកាសទទួលបានជ័យជំនះ មានតែបី រូបតែប៉ុណ្ណោះ  ដោយនៅក្នុងនោះ  បញ្ជីរាយនាម អ្នកឈ្នះ នឹងត្រូវប្រកាសចេញផ្សាយ អំឡុងថ្ងៃ ៧ឧសភា ខាងមុខ។ ដោយឡែក បើនិយាយ ពីលក្ខខ័ណ្ឌ ដើម្បីមានឱកាស ឈ្នះរង្វាន់បណ្តាអ្នកចូល ជាភ្ញៀវទេសចរ   ទាំងអស់  ត្រូវបំពេញពាក្យ ដោយភ្ជាប់ មកនូវព័ត៌ មានលម្អិត ក៏ដូច បណ្តារូបភាព ទម្រង់មុខ គ្រប់ជ្រុងជ្រោយ ត្រូវមានអាយុ ចន្លោះពី ២៥ ទៅ ៤៥ ឆ្នាំ ដែលបានមកទស្សនាកំសាន្ត នៅប្រទេសថៃ យ៉ាងហោចណាស់មួយខែ លើសពីនេះ ត្រូវហ៊ានប្រឈម ជាមួយនឹងការផ្សព្វផ្សាយ ក៏ដូចជា សារព័ត៌មាន ពោលត្រូវ ធ្វើការចុះផ្សាយ ពីរូបភាព មុន និងក្រោយពេលធ្វើការវះកាត់ជាសា ធារណៈ ៕


ប្រែសម្រួល ៖​ កុសល
ប្រភព ៖ ស៊ីអិនអិន


Tags: Thailand Thai Bangkok Int news Unt news Breaking news Asia Protest