CamNews

កីឡាអន្តរជាតិ 

ប្រឈមនិងគ្រោះថ្នាក់ ខណៈប៉ុនប៉ង បំបែកកណត់ត្រាបង្ហោះឡានឆ្ងាយ ជាងគេលើលោក តែមិនបានសំរេច (មានវីដេអូ)

នៅក្នុងពិភព កីឡារបស់យានយន្ត មានគ្រោះថ្នាក់កើតឡើង ជាច្រើនដែល យើងមិនអាចដឹងបាន​ មុនឡើយហើយ គ្រោះថ្នាក់ទាំងនោះ ខ្លះឡានក្រលាប់ ៣ ទៅ ៤ ជុំខ្លះទៀត ឡានផ្ទុះឆេះ ហើយ ឆក់យកជិវិត អ្នកបើកបរទៀត ។ តែអ្នកបើកឡាន មួយនេះមិនភ័យខ្លាច នឹងគ្រោះថ្នាក់ទាំងនោះ សោះឡើយ ។



Guerlain Chicherit កីឡាករជំនាញក្នុងការជិះស្គី និងប្រណាំងឡាន Rally បានព្យាយាមបំបែក កំណត់ត្រា ពិភពលោកក្នុងការ បង្ហោះឡានដែលមាន រយៈចំងាយឆ្ងាយជាងគេ ។ ចំងាយដែល គាត់ចង់បំបែក គឺរហូតដលទៅ ១០១ ម៉ែតឯណោះ ដែលត្រូបង្ហោះចេញទៅហើយ ចុះចតដោយ សុវត្ថិភាពទើបអាច បានសំរេច ។ Chicherit បានព្យាយាមបង្ហោះឡាន ដល់ទៅ ៤ ដងដែលក្នុង ម្តងៗមានល្បឿន មិនតិចជាង ១៣០ គ.ម/ម៉ ឡើយ ។ ដល់ពេល ការបង្ហោះលើកទី ៤ ឡានគាត់ បានបាត់បង់ ភាពម្ចាស់ការហើយ ឡើងល្បឿនរហូតដល់ ១៦០ គ.ម/ម៉ ដែលធ្វើអោយពេលចុះ ចតលោតផ្លាត ទៅក្រលាប់ ជាច្រើនជុំ ធ្វើអោយទស្សនិកជន និងក្រុមការងារ តក់ស្លុតយ៉ាងខ្លាំង។

គួរបញ្ជាក់ផងដែរថា Guerlain Chicherit មានសញ្ជាតិបារាំង គឺជាម្ចាស់ជើងឯក ប្រណាំងស្គី ៤ ជំនាន់ និងការប្រណាំង Rally ២ ដងផងដែរ ។ Guerlain Chicherit មិនមានរបួសអី ធំដុំឡើយ ដែលគាត់ បានព្យាបាល ក្នុងរយៈពេលដ៏ខ្លី ៕

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail 


Tags: sport car car jump Guerlain Chicherit