ក្រោយរយៈពេល ២ថ្ងៃ ដែលបានចុះចតនៅលើផ្កាយដុះកន្ទុយ យាន Philae បានធ្លាក់ទៅក្នុង
ស្ថានភាព “សន្លប់” ដោយសារតែអស់ថាមពល។
ក្រុមអ្នកវិទ្យាសាស្ដ្របានគន់គូរឃើញថា រយៈពេលដែលផ្កាយដុះកន្ទុយ Philae ទទួលបានពន្លឺពី
ព្រះអាទិត្យ គឺ ៧ម៉ោង ប៉ុន្ដែ ជាក់ស្ដែង វាទទួលបានតែ ១,៥ម៉ោងប៉ុណ្ណោះ ដូច្នេះ វាមិនមានថាម
ពលគ្រប់គ្រាន់ដើម្បីបន្តសកម្មភាព។
ផ្ដាយដុះកន្ទុយ 67P/Churyumov-Gerasimenko
ទំព័រ CNN ឱ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ដ្រកំពុងប្រឹងប្រែងដើម្បីកែប្រែស្ថានការណ៍ ដោយការ
បញ្ជាឱ្យយាននេះ ប្ដូរផ្លាស់ទ្រង់ទ្រាយ។ ដងខ្លួនសំខាន់របស់យាននេះ ត្រូវបានលើកខ្ពស់ជាង
មុន និងអាចបង្វិលបាន ៣៥អង្សា ដើម្បីទទួលបានពន្លឺច្រើន។
រូបរាងរបស់ផ្កាយដុះកន្ទុយ 67P/Churyumov-Gerasimenko
ស្ថានភាពអសកម្មនេះ អាចនឹងត្រូវបាន កែលំអឡើងវិញ នៅពេលដែលផ្កាយដុះកន្ទុយ 67P/
Churyumov-Gerasimenko ហោះទៅក្បែរព្រះអាទិត្យ ដែលអនុញ្ញាតឱ្យវាទទួលបានពន្លឺច្រើន។
ការប្រៀបធៀបទំហំរវាងផ្កាយដុះកន្ទុយ 67P និងទីក្រុងមួយ
បើទោះជាឈប់ដំណើរការ ប៉ុន្ដែ Philae បានបញ្ជូនទិន្នន័យ និងរូបភាព ស ខ្មៅ មកកាន់ផែនដី។
ក្រុមអ្នកជំនាញរបស់ ESA ឱ្យដឹងថា គោលដៅសំខាន់ៗ ប្រមាណជាំ ៨០% ត្រូវបាន Philae
ចាត់ការរួចរាល់។
សូមរំលឹកថា យានអវកាសរបស់ទីភ្នាក់ងារអវកាសអឺរ៉ុប ESA) បានចុះចត់នៅលើផ្កាយដុះកន្ទុយ
67P/Churyumov-Gerasimenko កាលពីថ្ងៃទី ១២ វិច្ឆិកាកន្លងទៅ។ នេះគឺជាលើកដំបូងហើយ
ដែលវិស័យវិទ្យាសាស្ដ្រអវកាស សម្រេចបានលទ្ធផលដ៏អស្ចារ្យនេះ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ BBC/Youtube