CamNews

សុខភាព 

អត្ថប្រយោជន៍សុខភាពសំខាន់ៗ នៃការទទួលទាន ផ្លែល្ហុង

ផ្លែល្ហុងគឺជាប្រភេទឈើបូមផ្លែដ៏ពេញនិយមបំផុតនៅលើពិភពលោក ដែលមានអត្ថប្រយោជន៍
ជាច្រើនសំរាប់សុខភាព។ ផ្លែល្ហុងគឺជាផ្លែដែលដុះនៅក្នុងតំបន់ត្រូពិច និងមានផ្ទុកនូវសារធាតុ
ជាច្រើនដូចជា៖​ វីតាមីន A, C និងK ក៏ដូចជា សារធាតុ niacin សារធាតុម៉ាញ៉េស្យូម ប៉ូតាស្យូម
ប្រូតេអ៊ីន សារធាតុ carotene និង សារធាតុសរសៃធម្មជាតិ។ គ្រប់ផ្នែកទំាងអស់  នៃដើមល្ហុង
ចាប់ពីផ្លែ ទៅដល់ស្លឹក មានផ្ទុកនូវសារធាតុយ៉ាងសំខាន់ សំរាប់ធ្វើជាឱសថ។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍សំខាន់ៗ មួយចំនួន សំរាប់សុខភាព បានមកពីផ្លែល្ហុង៖

ការពារប្រឆាំងនឹងជំងឺបេះដូង៖ ការទទួលទានផ្លែល្ហុងឱ្យបានទៀងទាត់  អាចជួយការពារ
គ្រោះថ្នាក់នៃជំងឺបេះដូង។ ផ្លែល្ហុងគឺជាប្រភពដ៏ល្អបំផុត នៃវីតាមីន A, C​ និង E   វីតាមីនទាំង
នេះ សំរាប់ផលិតសារធាតុការពារប្រតិកម្មអ៊ុកស៊ីតបានយ៉ាងល្អ។

ជួយរំលាយអាហារ៖ ផ្លែល្ហុងមានតួនាទីយ៉ាងសំខាន់ក្នុងការជួយរំលាយអាហារ  បានយ៉ាង
ប្រសើរ បន្ទាប់ពី អ្នកទទួលទានផ្លែល្ហុងរួច អ្នកឃើញជាក់ស្តែង ពីគុណភាពរបស់វា។

ការពារភ្នែកឱ្យមើលឃើញឆ្ងាយ៖ យោងតាមការសិក្សារមួយ  បានបង្ហាញថា  ការទទួល
ទានផ្លែល្ហុង បីផ្លែ ឬ ច្រើនជាងនេះ ក្នុងមួយថ្ងៃ អាចជួយកាត់បន្ថយគ្រោះថ្នាក់នៃជំងឺភ្នែកចុះ
អន់ខ្សោយ។

ផ្លែល្ហុង គឺជាអាហារដ៏ល្អសំរាប់ភ្នែកដោយសារតែ វាមានផ្ទុកនូវសារធាតុការពារប្រតិកម្មអ៊ុក
ស៊ីត វីតាមីន A C និង E និង មានសារធាតុផ្សេងច្រើនទៀតដែលអាចជួយឱ្យភ្នែករបស់អ្នក
មានសុខភាពល្អ និង មើលឃើញបានឆ្ងាយ៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies


Tags: Health Health Benefits of Papaya