CamNews

យល់ដឹង 

ការពិតទាំង ៧យ៉ាង អំពី សុដន់

ជាទូទៅ នារីទាំងឡាយតែងយកចិត្តទុកដាក់ទៅលើសុដន់របស់ខ្លួន ប៉ុន្ដែតាមការពិត ពួក
គេមិនបានយល់ដឹងច្រើនចំពោះវានោះទេ។ ដូច្នេះ ការពិតទាំង ៧យ៉ាង អំពីសុដន់ ដែល
នឹងត្រូវលើកឡើងនៅខាងក្រោម ប្រាកដជាធ្វើឱ្យស្ដ្រីទាំងឡាយ មានការភ្ញាក់ផ្អើល ៖


សុដន់ខាងឆ្វេងតែងតែធំជាងខាងស្ដាំ

យើងពិបាកក្នុងការដឹងអំពីប្រការនេះ ប៉ុន្ដែជាការពិត វាពិតជាមិនធំស្មើគ្នានោះឡើយ។ ចំណែក
ចុងសុដន់វិញ ក៏មានទំហំមិនដូចគ្នាដែរ ហើយវាក៏តម្រង់ទៅកាន់ទិសផ្សេងៗខុសគ្នា។

ស្ដ្រីទាំងអស់សុទ្ធតែមានរោមនៅចុងសុដន់

ស្ដ្រីម្នាក់ៗមានរោមពី ២ ទៅ ១៥សរសៃនៅលើដើមទ្រូង រោមទាំងនេះ ត្រង់ និងនៅសងខាងដើម
ទ្រូង។ ស្បែក និងសក់របស់អ្នកកាន់តែខ្មៅ រោមទាំងនោះក៏នឹងកាន់តែមានព័ណ៌ងងឹតទៅតាមនោះ
ដែរ។ ចុងសុដន់ អាចហើម ឬកើតមុន ដូច្នេះ ចូរថែរក្សាវាអោយបានត្រឹមត្រូវ។

ទំងន់ជាមធ្យមរបស់ដើមទ្រូងគឺ ១,៥គីឡូក្រាម

ដើមទ្រូងមានទម្ងន់ជាមធ្យមប្រមាណជា ០,៥គីឡូក្រាម។ សុដន់ម្ខាងៗផ្ដល់ជាតិខ្លាញ់ប្រមាណពី
៤ ទៅ ៥% សម្រាប់រាងកាយ គឺប្រហាក់ប្រហែលនឹង ១% នៃទម្ងន់សរុបរបស់ស្ដ្រី។ ដើមទ្រូងនឹង
ត្រូវធំឡើង នៅពេលស្រ្ដីមានវ័យចំណាស់។ ប៉ុន្ដែយើងក៏ត្រូវចងចាំថា ស្ដ្រីដែលមានទម្លាប់ជក់បារី សុដន់របស់ពួកគេតែងតែយារធ្លាក់ជាងអ្នកមិនជក់បារី។

ស្ដ្រីជាង ២លាននាក់ មានសុដន់ក្លែងក្លាយ

យោងទៅតាមទិន្នន័យនៃការស្រាវជ្រាវ នៅក្នុងពិភពលោក មានស្ដ្រីជាង ២លាននាក់កំពុងប្រើ
ប្រាស់សុដន់ក្លែងក្លាយ។ ចំនួននេះបានបង្ហាញពីការយល់ឃើញរបស់ស្ដ្រីចំពោះដើមទ្រូងរបស់
ពួកគេ។ អាយុមធ្យមនៃស្ដ្រីដែលបានទទួលការវះកាត់កែសុដន់គឺ ៣៤ឆ្នាំ។

ដើមទ្រូងធំឡើង នៅពេលស្រើបស្រាល

ដូចទៅនឹង “អាវុធ” របស់បុរស សុដន់ក៏នឹងរីកធំឡើងនៅពេលវាត្រូវបានគេធ្វើការស្ទាបអង្អែល។
ចំណែកចុងសុដន់ក៏មាននឹងឡើងរឹងទៅតាមនោះដែរ។

សុដន់រីកធំដោយសារការរលាក់

ការដើរដោយថ្មើរជើង រត់ ឬហាត់ប្រាណជាដើម អាចធ្វើអោយសុដន់ត្រូវរលាក់ និងរីកធំ។ ចូរពាក់
អាវទ្រនាប់អោយបានត្រឹមត្រូវដើម្បីកាត់បន្ថយការរលាក់ដែលអាចបណ្ដាលអោយឈឺសុដន់។

សុដន់អាចបាត់បង់ទ្រង់ទ្រាយដើម

ការគេងផ្កាប់ខ្លាំងពេក ជួនកាល បណ្ដាលឱ្យសុដន់ត្រូវបាត់បង់សភាពដើម ឬបាត់បង់ទម្រង់របស់
វា។ ចូរយកចិត្ដទុកដាក់ចំពោះកាយវិការគេង ដើម្បីធានាបាននូវទ្រង់ទ្រាយ និងភាពស្រស់ស្អាត
របស់សុដន់។ កាយវិការគេងដែលល្អសម្រាប់សុដន់ នោះគឺការគេងផ្អៀតទៅម្ខាងដោយមានខ្នើយ
ទន់ទ្រពីក្រោម៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ LD


Tags: breast knowledge girl health