CamNews

ព័ត៌មានអន្តរជាតិ 

យន្តហោះ Drone សហរដ្ឋអាមេរិក ដឹកមុខ វាយប្រហារ ដោយបាញ់ម៉ីស៊ីល សម្លាប់បានហើយ មេដឹកនាំ ភារវកម្ម

ព័ត៌មានអន្តរជាតិ ៖ នាយកដ្ឋានការពារជាតិ សហរដ្ឋអាមេរិក អះអះអោយដឹងថា ខ្លួនបានសម្លាប់មេដឹក នាំក្រុមសកម្មប្រយុទ្ធ al Shabab លោក Adan Garar បា   នសម្រេច ហើយ ។ បន្ថែមពីលើនេះ ប្រភពពី មន្ទីរបញ្ជកោណសហរដ្ឋអាមេរិក អោយដឹងថាមេដឹកនាំក្រុមសកម្មប្រយុទ្ធខាងលើត្រូវបានសម្លាប់ចោល បានសម្រេច ក្រោយពីមានការវាយប្រហារ ដោយ យន្តហោះគ្មាន  មនុស្ស  បើករបស់ខ្លួន វាយបកដោយ បាញ់ម៉ីស៊ីល Hellfire នៅភាគខាងត្បូង ប្រទេស ស៊ូម៉ាលី កាលពីថ្ងៃសុក្រ កន្លងទៅនេះ ។

គួរបញ្ជាក់ថា មេដឹកនាំរូបនេះ លោក Garar គឺជាជនជាប់ចោទ ចាប់តាំង  ពី ឆ្នាំ ២០១៣ ពាក់ព័ន្ធនឹងការ វាយប្រហារ ផ្សារទំនើប Westgate ក្រុង​ Nairobi ប្រទេស កេនយ៉ា បណ្តាល អោយមនុស្ស៦៧នាក់ស្លាប់ សហរដ្ឋអាមេរិក មានជំនឿជាក់អោយដឹងថា Garar មានទំនួលខុសត្រូវទៅ ប្រតិបត្តិការវាយប្រហារក្រុម​មនុស្សរបស់សហរដ្ឋអាមេរិក ក៏ដូចជា ក្រុមមនុស្ស មកពីលោកខាងលិច ដូចគ្នាដែរ ។

សេចក្តីរាយការណ៍ដដែលបន្តអោយដឹងថា ប្រតិបត្តិការវាយប្រហារសម្លាប់បានមេដឹកនាំរូបនេះត្រូវបាន ធ្វើឡើងដោយការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក (Drone)មានរយៈចម្ងាយប្រមាណ២៤០ គ.ម ភាគខាងលិច ក្រុង Mogadishu ប្រទេស ស៊ូម៉ាលី ។ រដ្ឋាភិបាលវ៉ា  ស៊ិនតោ ន បា ន គាំទ្រដល់ក្រុម កងកម្លាំងសហភាពអាហ្រ្វិក អោយឈ្មោះថា African Union (AU)  មានវត្តមាននៅក្នុងប្រទេស ស៊ូម៉ាលី ចាប់តាំង ពីឆ្នាំ ២០១១ មកម្ល៉េះ ទទួលបន្ទុក វាយប្រហារក្រុម    សកម្មប្រយុទ្ធ។ នាយកដ្ឋានការពារជាតិ សហរដ្ឋអាមេរិក ដដែលបន្តអោយដឹងថា ករណីស្លាប់មេដឹកនាំខាងលើ  សរបញ្ជាក់អោយឃើញពីប្រតិប ត្តិការពិសេស ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងអង្គការ ភារវកម្មនៅក្នុងប្រទេស ស៊ូម៉ាលី ។

គួរបញ្ជាក់ថា មួយម៉ោងមុនធ្វើការសម្លាប់មេដឹកនាំរូបនេះ   មន្ទី របញ្ជកោណ អាមេរិក រាយការណ៍អោយ ដឹងថា ក្រុមសកម្មប្រយុទ្ធ al shabab បាន  ធ្វើការវាយ  ប្រហារ សម្លាប់មនុស្សហោចណាស់ ៤ នាក់ នា ភាគខាងជើងឆៀងខាងកើត ប្រទេស កេនយ៉ា  ។  ក្រុមសកម្មប្រយុទ្ធមួយក្រុមនេះ បានតាំងចិត្ត ដាក់ប្រ ទេសកេនយ៉ា អោយស្ថិតនៅក្រោមឥទ្ធិពលរបស់ខ្លួន ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Somalia Bomb Africa